Loading...

Wednesday, November 9, 2016

១សតវត្ស​ម្ដង និងនៅកន្លែងតែមួយ​!! នេះជាការជួបគ្នាជាប្រវត្តិសាស្រ្តរវាងនាវា ៣គ្រឿងដែលធំ​បំផុតក្នុង​ពិភព​លោក​


នាវា​ Oasis ​of the Seas, ​នាវា​ Allure ​of the Seas  និង​នាវា​ Harmony ​of the Seas  គឺ​ជា​ នាវា​ដឹក​អ្នក​ដំណើរ​ធំ​បំផុត​ទាំង​ ៣​ លើ​ពិភពលោក​ ដែល​នាវា​នីមួយ​ៗ​មាន​ទម្ងន់​លើស​ ១៧០០​ តោន ​បាន​ជួប​គ្នា​នៅ​កន្លែង​តែ​មួយ​ក្នុង​កំពង់​ផែ​រដ្ឋ ​វ្លរីដា​ សហរដ្ឋ​អាមេរិក ​ដែល​ជា​ករណី​កម្រ​បំផុត ​សម្រាប់​នាវា​ដ៏​មមាញឹក​ទាំង​៣​ ក្នុង​ការ​នាំ​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ។​​

នាវា​នីមួយ​ៗ​មាន​ប្រវែង​ជាង​ ៣៦០​ ម៉ែត្រ ​មាន​បន្ទប់​ជិត​ ៣​ ពាន់​ សុទ្ធតែ​មាន​សួន​ច្បារ​ធំៗ​ អាង​ហែលទឹក​ កន្លែង​ជិះ​ស្គី​ រោង​មហោស្រព ​មាន​ទំហំ​ធំ​ៗ​ប្រៀប​ដូចជា​នៅ​លើ​ដី​ធ្វើ​ឲ្យ​នាវា​ទាំង​ ៣​ ជាប់​ចំណាត់​ថ្នាក់​ជា​នាវា​ទេសចរ​ធំ​បំផុត​លើ​ពិភពលោក​ ដោយ​នាវា​មួយ​អាច​ទទួល​អ្នក​ដំណើរ​ ៦៧០០​ នាក់​ ទៅ​ ៧១៤៨​ នាក់ ។​

បច្ចុប្បន្ន​ប្រទេស ​បារាំង​ កំពុង​សាងសង់​នាវា​ធំ​បំផុត​ទី​ ៤ ​លើ​ពិភពលោក​ ហើយ​គេ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​នាវា​នោះ​នៅ​ឡើយ​ ប៉ុន្តែ​គេ​ដឹង​ថា​ នឹង​សាងសង់​រួចរាល់ ​រួចហើយ​ទម្លាក់​ចុះ​ទឹក​ក្នុង​ឆ្នាំ ​២០១៨ ។​




ប្រភពៈ៖ telegraph​
កែសម្រួល៖
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email