Loading...

Monday, November 21, 2016

​រូប​សំណាក​លិង្គ​ធ្វើ​ពី​ឆ្អឹង​គោ​នៅ​ភ្នំ​គូលេន ត្រូវបាន​ភ្ញៀវ​ទេសចរ​ថៃភាគច្រើននិយមទិញយកទៅស្រុកវិញ


ភ្ញៀវទេសចរជាជនជាតិថៃមិនសូវរំលងទិញលិង្គធ្វើពីឆ្អឹងគោ ដែលលក់នៅក្បែររមណីយដ្ឋានក្បាលស្ពាន ឬ ជ្រលងលិង្គ ១ពាន់ ស្ថិតនៅភ្នំគូលេន ខេត្តសៀមរាប។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ឈុន សុភ័ក្រ្ត អ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានជ្រលងលិង្គ ១ពាន់។
*រូប​លិង្គ​​ធ្វើ​ពី​ឆ្អឹង​គោ​លក់​នៅ​រមណីយដ្ឋាន​ជ្រលង​លិង្គ ១ពាន់ នៅ​ភ្នំគូលេន*

លោក សុភ័ក្រ្ត បានរៀបរាប់ថា ភ្ញៀវខ្មែរ ថៃ និង អឺរ៉ុប បានមកជួយទិញវត្ថុអនុស្សាវរីយ៍ជាពិសេសរូបលិង្គធ្វើពីឆ្អឹងគោ ដើម្បីទុកជាអនុស្សាវរីយ៍ផង និងជឿលើអប្បិយជំនឿថា ទទួលបានសេចក្ដីសុខ។ “ភ្ញៀវទិញច្រើនជាងគេ គឺភ្ញៀវថៃ ពួកគេជឿលើលិង្គ ព្រោះលិង្គតំណាងឲ្យព្រះសិវៈ ហើយបើតាមខ្ញុំដឹងនៅថៃមានធ្វើរូបលិង្គតូចៗ គេធ្វើជាខ្សែចង្កេះពាក់ការពារគ្រោះថ្នាក់ និងសុខសប្បាយ។ ពួកគេជឿជាងខ្មែរ”។

*លោក ឈុន សុភ័ក្រ្ត អ្នកលក់វត្ថុអនុស្សាវរីយ៍នៅរមណីយដ្ឋានជ្រលងលិង្គ ១ពាន់*

អ្នកលក់វត្ថុអនុស្សាវរីយ៍រូបនេះបានបន្តទៀតថា “ខ្ញុំលក់នៅទីនេះយូរហើយ ខ្ញុំសង្កេតឃើញថា ភ្ញៀវខ្មែរមិនសូវមកមើលជ្រលងលិង្គ ១ពាន់ទេ ពេលមកដល់ច្រើនទៅហួសលេងទឹកធ្លាក់ ឬឡើងលើភ្នំគូលេន បួងសួងសុំសេចក្ដីសុខពីព្រះពុទ្ធធំនៅលើ តែបរទេសអឺរ៉ុប ជាពិសេសថៃ គេនិយមមកមើលនៅលិង្គ១ពាន់នេះ។ គេមានជំនឿលើវា”៕

សូមទស្សនាវីដេអូ៖


ប្រភព៖ សប្បាយ
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email