loading...
Loading...

Friday, November 18, 2016

រូប​ក្រមួន Wallace Huo ដូច​ខ្លាំង​យ៉ាង​នេះ​តើ​មួយ​ណា​ជា​រូប​ពិត មួយ​ណា​ក្លែងក្លាយ?

loading...

Loading...

តារា​សម្ដែង​តៃវ៉ាន់ Wallace Huo បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​សារ​រូប​ក្រមួន​របស់​ខ្លួន​មាន​រូបរាង​ដូច​ជា​ខ្លួន​បេះបិទ។

តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” បាន​ចូលរួម​សម្ពោធ​រូប​ក្រមួន​ថ្មី​របស់​ខ្លួន​នៅ​សារមន្ទីរ​តាំង​រូប​ក្រមួន​បុគ្គល​ល្បី Madame Tussauds នៅ​ទីក្រុង​សៀងហៃ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ រូប​ក្រមួន​ថ្មី​ដែល​ចំណាយ​ពេល​ធ្វើ​ឡើង​អស់​រយៈ​ពេល​៧​ខែ​នេះ​មាន​រូបរាង​ដូច​រូប​ពិត​របស់ Wallace ស្ទើរ​១០០ភាគ​រយ​ ដែល​ធ្វើ​ឲ្យ​តារា​រូប​នេះ​រំភើប​ចិត្ត​ជា​ខ្លាំង។ បើ​កុំ​តែ​ពេល​នេះ Wallace ត្រូវ​កោរ​សក់​ដើម្បី​ថត​ភាពយន្ត ម្ល៉េះ​គេ​មិន​អាច​បែងចែក​បាន​ឡើយ​ថា​រូប​ណា​ជា​រូប​ពិត ​រូប​ណា​ជា​រូប​ក្រមួន។


ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ Wallace Huo ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ជជីក​សួរ​ម្ដង​ទៀត​អំពី​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​បញ្ហា​រង្គោះរង្គើ​រវាង​គេ​និង​ភរិយា Ruby Lin ដែល​ទើប​រៀបការ​ថ្មី​ៗ។ យ៉ាង​ណា​មិញ​តារា​ប្រុស​រូប​នេះ​នៅ​តែ​មិន​ព្រម​បក​ស្រាយ​អ្វី​ទាំង​អស់ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​នៅ​តែ​មិន​អស់​ចិត្ត ៕








ប្រភព៖ kenh14
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email