loading...
Loading...

Monday, November 28, 2016

តារាថៃសម្តែង «ម៉ៃយ៉ា» អួតថាអ្នកសុំស្នេហ៍ខ្លួន ភាគច្រើនជាអ្នកមាន និងឧកញ៉ា

loading...

Loading...

តារាសម្តែងរូបស្រស់កូនកាត់អាល្លឺម៉ង ម៉ៃយ៉ា បានអួតថា នាងមានអ្នកចោមរោមស្រឡាញ់ច្រើន ដែលបុរសទាំងនោះសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិ និង ឧកញ៉ា។ ប៉ុន្តែយ៉ាងណា ម៉ៃយ៉ា បានប្រាប់ថា នាងច្រានចោលសំណើរពីបុរសទាំងនោះ ដោយមិនចង់រស់នៅក្រោមសម្ពាធរបស់គេ។


ស្ថិតក្នុងវ័យ ២០ ឆ្នាំ ម៉ៃយ៉ា បាននិយាយថា នាងមិនទាន់គិតគូររឿងស្នេហាទេ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ណាមួយមិនចង់រស់នៅក្រោមគំនាបរបស់គេ។ ប៉ុន្តែមិនខ្វះទេអ្នកសុំស្រឡាញ់ មានទាំងអ្នករស់នៅក្រៅប្រទេស និង ក្នុងប្រទេស។ ជាពិសេស អ្នកមានទ្រព្យសម្បត្តិ និង ឧកញ៉ាតែម្តង  ប៉ុន្តែការបដិសេធស្នេហ៍របស់នាងមិនបានធ្វើអោយបុរសទាំងនោះមានការខឹងសម្បាអ្វីឡើយ ។ «និយាយទៅ ប្រសិនបើយើងមិនស្រឡាញ់ គ្មាននរណាមកចាប់បង្ខំទេ ។ អាចនិយាយថា ទះដៃម្ខាងមិនលឺនោះទេ» នេះជាការលើកឡើងរបស់ស្រីស្អាត ម៉ៃយ៉ា ។


បើគិតមកដល់ពេលនេះ ម៉ៃយ៉ា ហក់ចូលក្នុងអាជីពសិល្បៈជិតពីរឆ្នាំមកហើយ តែនាងមានទីផ្សារការងារខ្ពស់ ទាំងការធ្វើពិធីការិនី ថតចម្រៀងខារ៉ាអូខេ ស្ប៉តពាណិជ្ជកម្ម និង ថតរឿងដែលមានដូចជា «កញ្ញាអំពិលផ្អែម» «ភូមិខ្ញុំក្រមុំឆ្នាស់» និង រឿង «ទាយាទអាគម» ។ ដោយក្នុងនោះ នាងគ្រងតំណែងជាតួឯកស្រី ៕







ប្រភព៖ pmhotnews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email