Loading...

Monday, November 21, 2016

ធ្លាប់ឆ្ងល់ទេថា ហេតុបានជាគេចូលចិត្តចិញ្ចឹម​ត្រី​នាគ?


ត្រី​ខាងក្រោម​នេះ ត្រូវ​បាន​គេ​ហៅ​ថា «ត្រី​នាគ» ឬ «ត្រី​ឆ្ដោ​យក្ស» នេះ​បើ​​ផ្អែក​តាម​សម្ដី​របស់​​​​បុរស​ម្នាក់ កំពុង​បម្រើ​ការងារ​នៅ​ភោជនីយដ្ឋាន​លំដាប់​មួយ ក្នុង​រាជធានី​ភ្នំពេញ។

ប្រភព​​បាន​ប្រាប់​ក្នុង​ន័យ​មិន​បញ្ចេញ​ឈ្មោះ​ថា គេជឿថា​ត្រី​នាគ​មាន​លាភ​សំណាងប៉ុណ្ណោះ ប៉ុន្តែ​​បើ​អ្នកណា​ម្នាក់ ហ៊ានទទួលទាន​សាច់​របស់វា​ ​អ្នកនោះ​នឹងត្រូវ​​​​យីអ៊ុន​ដាក់ ដូចជា​រក​ស៊ី​មិន​ឡើង​ជាដើម​។

លោក​បន្ថែម​ថា៖ “...បើ​​​គេ​​ជំនឿ ញ៉ាំ​ទៅ​ដាក់...យើង​សង្កេត​ចឹង​មែន ថ្ងៃ​ណា​វា​លោត​ខ្លាំង...មួយ​យប់​ហ្នឹង​មិន​បាច់​ទេ ភ្ញៀវ​ច្រើន​ណាស់។ ថ្ងៃ​ណា​វា​អត់​លោត​ស្ងាត់​ជ្រាប"។

បើ​និយាយ​ពី​ការ​ចិញ្ចឹម​វិញ ប្រភព​ថា មាន​លក្ខណៈ​ពិបាក​បន្តិច ព្រោះ​វា​ត្រូវ​ការ​អុកស៊ីហ្សែន​ និង​បោសសម្អាត​លាមករបស់​វាជា​ប្រចាំ ដោយ​​មិន​​ងាយ​ស្រួល​ដូច​ចិញ្ចឹម​ត្រី​ក្រឹម​ឡើយ។ ចំណែក​ឯ​ចំណីក្នុង​​​ពីរ​បី​ថ្ងៃ វា​ស៊ី​កូន​ត្រី​ចន្លោះ​ពី​​បី​ទៅ​បួន​គីឡូក្រាម។

ប្រភព​បញ្ជាក់​ថា ត្រី​នាគ​មាន​ពីរ​ប្រភេទ ដែល​មួយ​ប្រភេទ​ទៀត មាន​ខ្លួន​វែងសំប៉ែតស្រដៀង​សត្វនាគ​ ហើយ​លើ​ខ្លួន​របស់​វារំលេច​ដោយ​អ្វី​ម្យ៉ាង មាន​លក្ខណៈ​ស្រដៀង​នឹង​អក្សរចិន។



តោះ! ទស្សនា​វីដេអូ...


ប្រភព៖ សប្បាយ

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email