Loading...

Tuesday, November 8, 2016

សុភ័ក្ត្រ កុសុម៉ា និងអាលីហ្សា​ ខឹងអ្នក​ អួត​តារាថៃ​បង្អាប់​តារា​ខ្មែរធីប​ការសិក្សា!!


អូស្រ្តាលី៖ តារាស្រីសម្បុរស្រអែម កញ្ញា សុភ័ក្រ្ត កុសុម៉ា និងកញ្ញា អាលីហ្សា បានបញ្ចេញប្រតិកម្មលើទំព័រហ្វេសប៊ុកមួយ ដែលហាក់ដូចជាលើកតម្កើងជាតិសាសន៍ដទៃ និងមើលងាយខ្មែរគ្នាឯង។
វីដេអូប្រមាណ៣នាទី ដែលឃើញ តារាស្រីកញ្ញា សុភ័ក្រ្ត កុសុម៉ា និងកញ្ញា អាលីហ្សា បានអង្គុយក្នុងរថយន្តបណ្តើរ និយាយបណ្តើរ ទាក់ទងទៅលើទំព័រហ្វេសប៊ុកមួយ ឈ្មោះ Thai Music World ដែលបានបន្ទាបតម្លៃតារាខ្មែរថា សុទ្ធតែបោះបង់ការសិក្សាចោល មិនខិតខំរៀនឲ្យបានខ្ពង់ខ្ពស់ រីឯតារាថៃវិញ រៀនបានសុទ្ធតែ ថ្នាក់អនុបណ្ឌិត និងបណ្ឌិតជាដើម។

ក្នុងនោះ តារាស្រីរូបស្អាតទាំងពីរដួងនេះ បានបង្ហាញអារម្មណ៍ អាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ពេលខ្មែរគ្នាឯង មើលងាយគ្នាបែបនេះ បែរជាព្យាយាមលើកតម្កើង និងផ្តល់តម្លៃតារាថៃ ឲ្យខ្ពស់កប់ពពកយ៉ាងដូច្នេះ៕

ចង់ដឹងថា ស្រីស្អាត២រូបនេះ និយាយអ្វីខ្លះទៀត តោះស្តាប់ទាំងអស់គ្នា៖













ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email