Loading...

Wednesday, November 23, 2016

ឮ​សំលេង​ស្រែក​ នាំគ្នាទៅ​អើតមើល​ ស្រាប់តែ​ឃើញ​អាចារ្យ​កំពុង​ចាប់​ក្មេងស្រី​



ភ្នំពេញ៖  កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៣វិច្ឆិកា ២០១៦នេះ នៅចំណុចផ្ទះជួលរបស់កុមារីរងគ្រោះតាមបណ្តោយផ្លូវរថភ្លើងក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ មានប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់កុមារីរងគ្រោះ បាននាំគ្នាព្រួតវាយទៅលើអាចារ្យ២រូប ដែលដើររៃអង្គាសនៅក្នុងរាជធានីភ្នំពេញ, ករណីវាយទៅលើអាចារ្យទាំង២រូបនេះ ដោយសារតែជនសង្ស័យបានប៉ងរំលោភលើកុមារីរងគ្រោះ អាយុ១០ឆ្នាំ ដែលរស់នៅជាមួយនឹងជីដូន ។

ប្រភពព័ត៌មានបានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ត.ស.ហ. អាយុ១០ឆ្នាំ ស្រុកកំណើតខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យប៉ុនប៉ងរំលោភមិនបានសម្រេចនោះមានឈ្មោះ ទុយ ទីង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាអាចារ្យដើររៃអង្គាស ស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ អៀង អុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ និងទីលំនៅជាមួយជនសង្ស័យ ទុយ ទីង ។

យោងតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ដែលជាប់ពាក់ព័ន្ធករណីរំលោភកុមារីរងគ្រោះខាងលើនេះ បន្ទាប់ពីការសួរនាំ អ្នកដែលជាប់ពាក់ព័ន្ធ គឺឈ្មោះ ទុយ ទីង រីឯឈ្មោះ អៀង អុល មិនបាននៅផ្ទះជនរងគ្រោះឡើយ ។

ប្រភពឲ្យដឹងទៀតថា រវាងជនសង្ស័យដែលជាអាចារ្យដើររៃអង្គាស រួមជាមួយម្តាយកុមារីរងគ្រោះជាអ្នកស្គាល់គ្នា ហើយធ្លាប់ដើររៃអង្គាសជាមួយគ្នាផង ។ លុះមុនកើតហេតុ ម្តាយក្មេងស្រីមិនបាននៅផ្ទះ ដោយទុកកូនឲ្យនៅជាមួយនឹងយាយ ហើយខណៈនោះជនសង្ស័យឈ្មោះទុយ ទីង ក៏បានមកផ្ទះកុមារីរងគ្រោះ ដោយឃើញឱកាសល្អ ហើយស្ងាត់ផង ក៏ចាប់ក្មេងស្រីប៉ងរំលោភ ធ្វើឲ្យ​ក្មេងស្រី​ស្រែក​ ត្រូវបានអ្នកជិតខាងឮ នាំគ្នាមកមើលឃើញមិនស្រួល ក៏ចាប់វាយម្នាក់មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ៕


ប្រភព៖ KNN Asia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email