loading...
Loading...

Sunday, November 27, 2016

កម្មការនីខ្មែរ ២រូបត្រូវថៅកែវាយធ្វើបាប កាលពី២ឆ្នាំមុន មិនទាន់ដោះស្រាយរួច ឥលូវសុំឲ្យឯកអគ្គរាជទូតខ្មែរជួយ

loading...

Loading...

យោងតាមការឲ្យដឹងពីទំព័រស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា បន្ទាប់ពីបានទទួលសំណូមពរជួយអន្ដរាគមន៍រកយុត្តិធម៌ពីសំណាក់ពលការិនី ពីរនាក់ ឈ្មោះ ជកៃ គង្កា និងឈ្មោះ ហេង ប៉ុន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ដែលត្រូវបានថៅកែប្រើអំពើហិង្សាមកលើរាងកាយ កាលពី ២ឆ្នាំកន្លងទៅ នៅរោងចក្រមួយកន្លែងក្នុងតំបន់ក្វាងជូធំ ហើយមិនទាន់ដោះស្រាយរួចរាល់។ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមឯកអគ្គរាជទូត ឡុង ឌីម៉ង់ បានអញ្ជើញជនរងគ្រោះទាំងពីរនាក់មកសួរនាំ និងពិនិត្យពីសំណុំរឿងនៅស្ថានទូត ដើម្បីស្វែងរកជំនួយផ្លូវច្បាប់ជូនពួកគាត់។

បច្ចុប្បន្ននេះស្ថានទូតបានរកមេធាវីស្ម័គ្រចិត្តកូរ៉េ ដោយសហការផ្ទាល់ជាមួយ លោកស្រី ប៉ាក មីហាំ ប្រធានសមាគមកម្ពុជាឆុនណាំក្វាងជូ ដើម្បីសើរើ និងពិនិត្យសំណុំរឿងនេះឡើងវិញ ហើយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រុមការងារបានរៀបចំឯកសារនៅតុលាការទីក្រុងក្វាងជូរួចរាល់ហើយ ដើម្បីស្នើសុំពិនិត្យសំណុំរឿង និងតាមដាននីតិវិធីតុលាការឡើងវិញ។

ក្រុមការងារស្ថានទូតនឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ និងការពារសិទ្ធជូនពលការិនីទាំងពីរនាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដ៏ទៃទៀត៕







ប្រភព៖ Khmer Note
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email