loading...
Loading...

Saturday, November 12, 2016

ក្មេងស្រីទើបអាយុ​១៣ឆ្នាំ ទូរស័ព្ទ​ណាត់​មិត្តប្រុសមក​ដេក​ផ្ទះ​ដំណាក់ ១យប់​៣ដង ដល់ភ្លឺឡើង​…

loading...

Loading...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១វិច្ឆិការ២០១៦ នៅចំណុចបន្ទប់លេខ៦០៣ផ្ទះសំណាក់យីហោមហាលាភ ស្ថិតនៅក្នុងភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយបុរសជាជនសង្ស័យម្នាក់ឈ្មោះប្រុស ដា ភេទប្រុស អាយុ១៧ឆ្នាំ ស្រុកកំណើត:ភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងជួសជុលម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទរួមភេទជាមួយអនីតិជន រងគ្រោះ អាយុ១៣ឆ្នាំ ទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ.ខេត្តកណ្តាលមុខរបរសិស្សថ្នាក់ទី៨សាលាបែលធី។

ប្រភពពីនគរបាលបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យបានទំនាក់ ទំនងស្រឡាញ់គ្នា រយ:ពេលប្រហែល១ឆ្នាំកន្លះមកហើយដោយផ្ទះ ជនរងគ្រោះនៅជាប់កន្លែងធ្វើការរបស់ជនសង្ស័យ ប៉ុន្តែមិនដែលដើរលេងជាមួយគ្នាទេ ទើបតែនៅថ្ងៃកើតហេតុខាងលើជនរងគ្រោះបានទូរស័ព្ទទៅជនសង្ស័យណាត់ជួបគ្នានៅមុខសាលាអន្តរទ្វីបអាមេរិកកាំងរង្វង់មូលព្រះនរាយណ៍ ហើយបានដើរលេងសួនច្បារមាត់ទន្លេក្រុងតាខ្មៅជាមួយគ្នា រួចចូលទៅដេករួមភេទជាមួយគ្នានៅផ្ទះសំណាក់ខាងលើបានសំរេចចំនួន៣ដងហើយដេកនៅទីនោះទល់ភ្លឺ រហូតដល់ម៉ោងប្រហែល៧ព្រឹកទើបនាំគ្នាទៅរកការងារធ្វើនៅផ្ទះអ៊ុតសក់ស្ថិតនៅភូមិតាខ្មៅ១សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ចំណែកម្ដាយដោយបាត់កូនមិនឃើញទៅផ្ទះវិញ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសំរេចចំនួន៣ដងនៅផ្ទះសំណាក់ខាងលើពិតប្រាកដមែន ព្រោះតែខ្លួនស្រឡាញ់ពុំមានការបង្ខិតបង្ខំឡើយ៕



ប្រភព៖ KNNASIA
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email