loading...
Loading...

Monday, November 28, 2016

ទុកចិត្ត​ថា​ជា​មិត្តភក្តិរបស់​ប្តី​ សុខ​ចិត្តទៅ​ជាមួយ ពេល​ទៅ​ដល់​​បែរ​ជា​​ចាប់​ផ្ដួល​ទៅ​លើ​ដី...

loading...

Loading...

ខេត្តក្រចេះ ៖ នារី​ម្នាក់​ត្រូវ​បាន​ក្លើ​ របស់​ប្តី​មក​ប្រាប់​ថា ប្តី​របស់​នាង​ស្រវឹងស្រា​ខ្លាំង​ណាស់ ដើរ​មិន​រួច​ទេ ពេល​នោះ​នាង​ ក៏​ទៅ​ជាមួយ​ក្លើ​ ដើម្បី​មើល​ប្តី​នៅ​លើ​ទំនប់​ខាងក្រោយ​ភូមិ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេល​នោះ ស្រាប់តែ​ត្រូវ​ក្លើ​របស់​ប្តី​ ចាប់​ផ្ដួល​ទៅ​លើ​ដី និង​ចាប់​ហែក​ខោ​ហែក​អាវ​ ធ្វើ​សកម្មភាព​រំលោភ​ រហូត​បាន​សម្រេច ។
នគរបាល​ស្រុក​សំបូរ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ កៃ កក្កដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ឃុំ​សំបូរ ស្រុក​សំបូរ ចំណែក​នារី​រង​គ្រោះ អាយុ​២៥​ឆ្នាំ មានកូន​ម្នាក់ មាន​ទីលំនៅ​ក្បែរ​គ្នា ហើយ​ប្តី​របស់​នារី​រង​គ្រោះ ជា​ក្លើម្រាក់​ជិត​ស្និត​ ជាមួយ​ជនសង្ស័យ​ទៀត​ផង ។

លោក ណ​យ ស៊ី​ថា​ច អធិការរង​នគ​បាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជា​យប់​ថ្ងៃ​អុំ​អូក ជនសង្ស័យ​បាន​មក​ល្បួង​នារី​រង​គ្រោះ​ដោយ​កុហក​ថា ឲ្យ​ទៅ​យក​បុរស​ជា​ប្តី​នៅ​ ទំនប់​ខាងក្រោយ​ភូមិ ព្រោះ​ប្តី​ស្រវឹងស្រា​ខ្លាំង​ណាស់​ដើរ​មិនកើត​ទេ ​ដេក​នៅ​លើ​ទំនប់​ឯណោះ ។
បន្ទាប់​ពី​ឮ​ដូច​ច្នេះ​ នារី​រង​គ្រោះ​ក៏​ឡើង​ជិះ​ម៉ូតូ​ ទៅ​ជាមួយ​ជនសង្ស័យ​ សំដៅ​ទៅ​ទំនប់​ចម្ងាយ​ពី​ភូមិ​ជាង​២​គីឡូ​ម៉ែត្រ​ ដើម្បី​មើល​ប្តី ប៉ុន្តែ​ពេល​ទៅ​ដល់​ជនសង្ស័យ​ ក៏​ឈប់​ម៉ូតូ ហើយ​ចាប់​នារី​រង​គ្រោះ​ ផ្តួល​ទៅ​លើ​ដី​ និង​បាន​ប្រ​តាប​ប្រតប់​គ្នា តែ​ត្រូវ​ជនសង្ស័យ​វាយ​១​ដៃ និង​ចាប់​ហែក​ខោអាវ​ នារី​រង​គ្រោះ​អស់ រួច​ក៏​ធ្វើ​សកម្មភាព​ រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។
លោក​អធិការរង​បញ្ជាក់​ថា ភ្លាម​ៗ​ក្រោយ​ពី​បង្កហេតុ​រួច​ជន​នេះ​បាន​គេចខ្លួន​បាត់ ឯ​នារី​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​នគរបាល​ស្រុក ។ តែ​ក្រោយ​ពេល​រត់គេច​ខ្លួន​បាន​ជាង​១០​ថ្ងៃ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនសង្ស័យ​ក៏​ត្រឡប់​មក​សម្ងំ​លាក់ខ្លួន​នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ក៏​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​ នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​តែ​ម្តង៕




ប្រភព ៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email