Loading...

Wednesday, November 9, 2016

នារីក្រមុំវ័យក្មេង រូបរាងស្រស់ស្អាតម្នាក់ ងុបងុលនិងការចាក់សាក់ នាងបានចាក់សាក់ពេញដងខ្លួនតែម្តង


ថៃ៖ នារីវ័យក្មេងម្នាក់ ត្រូវបានអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ព្រោះតែឃើញស្នាមសាក់ ពេញដងខ្លួនរបស់នាង។

ចំពោះនាង Punyaphat Pongsub បានធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្តយ៉ាងខ្លាំង ពេលឃើញរូបនាង បានសាក់ពេញមួយតួខ្លួន។ ហើយក៏មាន មនុស្សមួយចំនួន បានបញ្ចេញមតិថា រូបនាងពិតជាស្រស់ស្អាត ទាំងទម្រង់មុខ​​ និងរូបរាង តែមិនគួរសាក់ពេញខ្លួន បែបនេះនោះទេ។

ជាមួយគ្នានោះដែរ ស្រីស្អាតរូបនេះ ក៏បាននិយាយថា "អ្វីគ្រប់យ៉ាងខ្ញុំធ្វើ គឺខ្ញុំចូលចិត្ត ហើយខ្ញុំក៏មិនបានជម្រុញ​ ឬលើកទឹកចិត្តអ្នកណា ឲ្យធ្វើតាមខ្ញុំនោះទេ។ ដូច្នេះ វាអាស្រ័យទៅលើចំណង់ចំណូលចិត្ត របស់បុគ្គលផ្ទាល់ខ្លួន។ តែសម្រាប់ខ្ញុំ គឺខ្ញុំពេញចិត្ត នឹងធ្វើបែបនេះ"។

ទោះបីជានាង Punyaphat មានស្នាមសាក់ច្រើនក៏ដោយ ក៏នាងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងផងដែរ ដែលមានអ្នកចុច Follow ទៅដល់៨៧ម៉ឺននាក់ឯណោះ៕

តោះមើលរូបថតស្រីស្អាតម្នាក់នេះទាំងអស់គ្នា៖









រូបថតរបស់នាង  Punyaphat Pongsub
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email