Loading...

Friday, November 11, 2016

ហួសចិត្ត...រំលោភបូកបានសម្រេចដល់ទៅ ៤នាក់!! ចូលក្លឹបផឹកស្រវឹងនាំនារីរងគ្រោះដែលបុគ្គលិកកាសុីណូទៅ...


ខេត្តស្វាយរៀង៖ នារីរងគ្រោះម្នាក់ ត្រូវយុវជនសង្ស័យ៤នាក់ នាំគ្នាចាប់រំលោភបូក រហូតបានសម្រេច ខណៈដែលផឹកស៊ីស្រវឹង ចេញពីក្លឹបមកផ្ទះសំណាក់វិញ កាលពីវេលាម៉ោង៥និង១០នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបន្ទប់លេខA2 ផ្ទះជួលរបស់ឈ្មោះ លី សម្បត្តិ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតម្នាក់បានបង្ហើបថា ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង មានឈ្មោះ សៀវ ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទី២ ឈ្មោះ សុខ ផា អាយុ១៩ឆ្នាំមុខរបរ បុគ្គលិកកាសុីណូ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត និងទី៣ ឈ្មោះ វ៉ា វណ្ណាដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ រីឯយុវជនសង្ស័យដែលរត់គេចខ្លួននោះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណហើយ ខណៈកំពុងស្វែងរកចាប់ខ្លួនផងដែរ ។

ឯនារីរងគ្រោះមានអាយុ១៥ឆ្នាំ មុខរបរបុគ្គលិក កាសុីណូ មានទីលំនៅ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង៤នាក់ និងនារីរងគ្រោះ បាននាំគ្នាចូលក្លឹបផឹកស៊ីមួយកន្លែង នៅក្រុងបាវិត រហូតដល់វេលាម៉ោង៥ទៀបភ្លឺ ក្រោយពីរាំចប់ ក៏បានបបួលមកដេកផ្ទះសំណាក់វិញ បន្ទាប់មកយុវជនសង្ស័យទាំង៤នាក់ បានរំលោភនារីខាងលើបានសម្រេចម្តងម្នាក់ៗ ។ លុះព្រឹកឡើងនារីរងគ្រោះបានដាក់ពាក្យបណ្ដឹងមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់បាវិត ទើបសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនបាន៣នាក់ រីឯម្នាក់ទៀតបានរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានស្គាល់ឈ្មោះហើយកំពុងស្វែងរកចាប់ខ្លួនមកផ្ដន្ទាទោសឲ្យខាងតែបាន ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងបាវិតបានបញ្ជូនជនសង្ស័យ៣នាក់ បំពេញសំណុំរឿងទៅការិយាល័យនគរបាលជំនាញខេត្តស្វាយរៀង ចាត់ការបន្តតាមច្បាប់ ៕



ប្រភព៖ nkdnews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email