Loading...

Tuesday, November 29, 2016

លោក ដូណាល់ ត្រាំ ធ្លាប់ចំណាយពេល១ថ្ងៃ ធ្វើជាអ្នកបម្រើ នៅក្នុងសណ្ឋាគាររបស់លោកក្នុងទីក្រុងChicago


(អាមេរិក)៖ អនាគតប្រធានាធិបតីថ្មីទី៤៥របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងចូលស្បថកាន់តំណែងជាមេដឹកនាំ ប្រទេសមហាអំណាចពិភពលោកមួយនេះបន្តពីលោក បារ៉ាក់ អូបាម៉ា នាពេលឆាប់ៗខាងមុខគឺនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នោះ ធ្លាប់បានចំណាយពេលមួយថ្ងៃពេញ ដើម្បីស្វែងយល់អំពីការងារដ៏លំបាករបស់បុគ្គលិកដែលបម្រើការនៅឯសណ្ឋាគារ Trump Tower របស់លោកផ្ទាល់ ក្នុងទីក្រុង Chicago។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមវីដេអូដែលកំពុងត្រូវបានចែកចាយពាសពេញបណ្តាញអ៊ីធឺណែតនាពេលថ្មីៗនេះ មហាសេដ្ឋីចលនទ្រព្យមកពីទីក្រុងញូយ៉ក លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកថ្មី បានប្រើប្រាស់ពេលវេលាដ៏មានតម្លៃចំនួនមួយថ្ងៃ ដើម្បីភ្លក់រស់ជាតិ អំពីការងារជាអ្នកបម្រើសេវាកម្មផ្សេងៗ នៅក្នុងសណ្ឋាគាររបស់លោកផ្ទាល់នៅក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីឆ្នាំ២០១១ ដោយជាការចាប់ផ្តើម លោក ដូណាល់ ត្រាំ បានបំពេញតួនាទីជាអ្នករុញនិងលើកដាក់វ៉ាល្លីរបស់ភ្ញៀវ និងបន្ទាប់មកលោកបានទៅទទួលនាំបណ្តើរសត្វសុនខរបស់ភ្ញៀវថែមទៀតផង ហើយលើសពីនេះលោក ត្រាំ ក៏បានសាកល្បងធ្វើជាអ្នកបម្រើអាហារដល់បន្ទប់ និងជាអ្នករៀបចំ បូមធូលី និងលាងសម្អាតបន្ទប់ របស់ភ្ញៀវដែលបានស្នាក់អាស្រ័យ នៅក្នុងសណ្ឋាគារដ៏ធំរបស់លោកផងដែរ។

ក្រោយពេលដែលបានចំណាយពេលមួយថ្ងៃដើម្បីបំពេញការងារទាំងអស់ខាងលើ លោក ដូណាល់ ត្រាំ ដែលជាម្ចាស់សណ្ឋាគារ Trump Tower បាននិយាយថា តាំងតែពីបានធំដឹងក្តីមកលោក ពុំដែលធ្លាប់បានធ្វើការងារបែបនេះឡើយ ហើយលោក ត្រាំ ទទួលស្គាល់ថាវាពិតជាមិនងាយស្រួលនោះទេ ដោយវាទាមទារឲ្យអ្នកត្រូវតែមានភាពឆ្លាតវៃ ម៉ត់ចត់ ហើយមានទំនាក់ទំនងល្អជាមួយនឹងភ្ញៀវជានិច្ច៕




ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email