loading...
Loading...

Friday, November 11, 2016

កីឡាករបាល់ទាល់ដ៏ល្បី CR7 (Ronaldo) ​រក​ចំណូល​បាន​ច្រើន​ជាង​គេ និងឈរ​លេខ​១ ក្នុង​ចំណោម​១០​នាក់

loading...

Loading...

(ម៉ាឌ្រីដ)៖ តារាបាល់ទាត់ Cristiano Ronaldo កំពុងឈរនៅលេខ១ លំដាប់ពិភពលោក ក្នុងនាមជាកីឡាករដែលរក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០​រូប​នា​ពេល​បច្ចុប្បន្ន ពី​វិស័យ​កីឡា នាំមុខគូប្រជែង Lionel Messi របស់ក្លឹប FC Barcelona។

យោងតាមគេហទំព័រ Business Insider បានចេញផ្សាយថា ប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ នេះរបស់កីឡាករវ័យ៣១ ឆ្នាំ ជន​ជាតិ​ព័រ​ទុយ​ហ្គាល់ Ronaldo បាន​កើន​ដល់ ៨៨​លាន​ដុល្លារ គ្រា​ដែល​លេខ​២ ជន​ជាតិអាហ្សង់ទីន Messi រកបានតែ ៨១.៤​លាន​ដុល្លារ​ប៉ុណ្ណោះ និង​តារា​បាល់​បោះ LeBron James ឈរ​នៅ​លេខ​៣ មានតែ ៧៧.២លានដុល្លារ។

សូមបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យប្រាក់ចំណូលប្រចាំឆ្នាំ (Annual Income) របស់បុរសកូនមួយ ដែលកំពុងប្រកបអាជីពក្នុង ក្លឹប​ស្តេច​ស Real Madrid របស់​​អេស្ប៉ាញ​​កើន​​ឡើង​​យ៉ាង​ឆាប់​​រហ័ស​​បែប​នេះ គឺ​ដោយ​សារ​តែ​រូប​គេ​ទើប​តែ​ចុះ​កិច្ច​សន្យា​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផលិតសម្ភារៈកីឡា​ម៉ាក Nike ដែល​មាន​ទំហំ​ទឹក​ប្រាក់​ដល់ទៅ ១​ពាន់​លាន​ដុល្លារ ($1 billion) ដោយក្នុង១ឆ្នាំ Ronaldo ទទួលបាន ១៣លានដុល្លារពីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ។

ប្រភពចំណូលផ្សេងទៀតរបស់ Ronaldo បានមកពីចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Tag Heuer, Berbalife, Pokerstar, សា​ប៊ូ​កក់​សក់ Clear និង​លក់​សិទ្ធិ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេងៗទៀត ក្រៅពីទទួលបាន៥០លានដុល្លារពីប្រាក់ខែ និងប្រាក់លើកទឹកចិត្តពី Real Madrid។

តែយ៉ាងណាក៏ដោយ អតីតកីឡាករខ្សែប្រយុទ្ធក្លឹប Sporting CP (ព័រទុយហ្គាល់) និងក្លឹបអង់គ្លេស Manchester United មួយ​នេះ ឈរ​នៅ​លេខ​២ ពិភព​លោក​ទៅ​វិញ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​កីឡាករបាល់បោះ Michael Jordan ក្នុងអំឡុងឆ្នាំ១៩៩០។

ខាងក្រោមនេះ Khmertalking សូមលើកយកកីឡាករ ១០រូប ដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០១៦៖

1.    Cristiano Ronaldo (បាល់ទាត់) រកបាន ៨៨លានដុល្លារ
2.    Lionel Messi (បាល់ទាត់) រកបាន ៨១.៤លានដុល្លារ
3.    LeBron James (បាល់បោះ) រកបាន ៧៧.២លានដុល្លារ
4.    Roger Federer (តេន្នីស) រកបាន ៦៧.៨លានដុល្លារ
5.    Kevin Durant (បាល់បោះ) រកបាន ៥៦.២លានដុល្លារ
6.    Novak Djokovic (តេន្នីស) រកបាន ៥៥.៨លានដុល្លារ
7.    Cam Newton (បាល់ទាត់) រកបាន៥៣.១លានដុល្លារ
8.    Phil Mickelson (វាយកូនហ្គោល) រកបាន ៥២.៩លានដុល្លារ
9.    Jordan Spieth (វាយកូនហ្គោល) រកបាន ៥២.៨លានដុល្លារ
10.    Kobe Bryant (បាល់បោះ) រកបាន ៥០លានដុល្លារ៕














ប្រភព៖ KhmerTalk
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email