Loading...

Thursday, November 10, 2016

Donald Trump ប្រធានាធិបតី​ថ្មីរបស់អាមេរិក ធ្លាប់ចាប់​កោសក់​ប្រធានសម្ព័ន្ធកីឡាកាស WWE (វីដេអូ)


ពិភពលោក​បាន​ដឹង​ហើយ​ថា​ប្រធានាធិបតី​ថ្មី ដែលទើបតែជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​គឺ​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​មកពី​គណបក្ស​សាធារណរដ្ឋ ​នឹងទទួលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​អាណាត់ទី៤៥​។​

អ្វី​ដែល​គួរឲ្យចាប់អារម្មណ៍​ពី​មុន​នោះ គឺលោក​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​រូបនេះ​ បាន​ធ្លាប់​ភ្នាល់​នឹង​ប្រធានសម្ព័ន្ធកីឡាកាស WWE (World Wrestling Entertainment) លោកវីន ម៉ាក់ម៉ាហ៊ន (Vince McMahon) ។​

​លោកត្រាំ(Trump)  និងលោកម៉ាក់ម៉ាហ៊ន(McMahon) ដែល​ជា​ស្ថាបនិក​កីឡា​កាស បានជ្រើសរើស​កីឡាករ ម្ខាង​ម្នាក់​ដើម្បី​វាយ​គ្នា​។ បើ​ភាគី​ខាង​ណា​ចាញ់​នោះ​ត្រូវ​ចាប់​កោសក់​ បន្ទាប់ពីបានចុះហត្ថលេខា និង​ព្រមព្រៀង​គ្នា​រួច​។​ លោកត្រាំ(Trump) បានជ្រើសរើសកីឡាករ Bobby Lashley ចំណែក​លោកម៉ាក់ម៉ាហ៊ន(McMahon) បានជ្រើសរើសកីឡាករ Umaga ដើម្បី​វាយ​ក្នុង​កម្មវិធី WrestleMania 23 កាល​ខែ មេសា ឆ្នាំ ២០០៧ កន្លងទៅ​។

​ទីបំផុត​មហាសេដ្ឋី​ពាន់​លាន​ដុល្លា និងជា​ប្រធានាធិបតី​ថ្មីរបស់អាមេរិក​ទី ៤៥ គឺលោកដូ​ណា​ល់ ត្រាំ (Donald Trump) ជា​អ្នកឈ្នះ​ស្ថាបនិក​កីឡាកាស​លោកវីន ម៉ាក់ម៉ាហ៊ន (Vince McMahon) ៕

ទស្សនាវីដេអូខាងក្រោម នូវសកម្មភាពទាំងស្រុងដូចតទៅ៖



No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email