Loading...

Wednesday, November 23, 2016

បុរសជាប្ដីប្រើយន្តហោះDrone ចាប់​ប្រពន្ធ​ផិតប្ដឹង​លែងលះ​ចំណង​ស្នេហ៍រយៈពេល ១៨ឆ្នាំ


ក្រុងញូវយ៉ក: ក្រោយពី​ប្រើ្រដូន​ចាប់​ភរិយា​មាន​ស្នេហា​លួចលាក់​ផិតក្បត់ លោក ចនជី មកពី​ភាគ​ខាងជើង​រដ្ឋភេន​ស៊ីលវ៉ានី សហរដ្ឋអាមេរិក បានដាក់​ពាក្យប្ដឹង​លែងលះ​ពេល​លោក​បានដឹងថា ភរិយា​បាន​អស់​អាល័យ​ចំពោះ​ចំណង​អាពាហ៍ពិពាហ៍​រយៈពេល ១៨ ឆ្នាំ​របស់​ពួកគេ​ហើយ។

ចនជី ដែលមាន​កូនវ័យ​ជំទង់ ២ នាក់ ថា លោក​កើតចិត្ដ​សង្ស័យ​ចំពោះ​ទង្វើ​ភរិយា​ពេលមាន​គេប្រាប់​លោក​ពីរដង​អំពី​ភរិយា​នៅ​ជាមួយ​បុរស​ផ្សេង​ឯហាង​នំ។ លោក​សម្រេច​ចិត្ដ​ប្រើដ្រូន​បង្ហោះ​ចាប់ថត​សកម្មភាព​នៅ​កម្ពស់ ១២០ ម៉ែត្រ និង​រក្សា​គម្លាត​ពីនាង ៣០ ម៉ែត្រ​មុនពេល​នាង​ចេញពីផ្ទះ។

ផ្ដល់បទ​សម្ភាស​ជាមួយ MailOnline ជាង​ថតរូប​ដែល​សុំ​បង្ហាញ​អត្តសញ្ញាណ​ត្រឹម ចនជី បន្ដថា៖ «ពេលនោះ ខ្ញុំមិន​ចង់ដឹង​ចង់ឮ​អ្វី​ច្រើន​ទេ។ ខ្ញុំ​ដឹងថា បុរស​នោះ​មិនមែនជា​ដើមចម​ដែលគួរ​បន្ទោស​ទេ ប៉ុន្ដែ​ខ្ញុំ​ខឹង​គាត់ខ្លះ​ដែរ។ បច្ចុប្បន្ន វាបាន​កើតជា​រឿង​សោកសៅ​ក្នុងគ្រួសារ​ហើយ និងជា​ក្ដីកង្វល់​សម្រាប់កូនៗ​របស់ខ្ញុំ»។

វីដេអូ​ឃ្លីប​បង្ហាញ​រូបភាព​ភរិយា ដូនណា ដើរ​ចេញពីផ្ទះ​ឆ្ពោះទៅកាន់​កន្លែង​ចតឡាន។ នាង​បាន​ស្រាយ​ទម្លាក់​សក់លើ​ចិញ្ចើមផ្លូវ​មុនពេល​បានជួប​បុរស​ម្នាក់​ជិះរថយន្ដ​តួខ្ពស់ SUV ហើយ ចន និយាយថា លោក​អាច​មើលឃើញ​ពួកគេ​ថើបគ្នា​ទៀតផង។

ចន ជាជាង​ថតរូប បាន​និយាយថា លោក​នៅតែ​បន្ដ​គម្រោង​ប្ដឹង​លែងលះ​ជាមួយ​ភរិយា​រូបនេះ។ លោក ចនជី បាន​ប្រាប់ MailOnline ថា៖ «ទំនាក់ទំនង​ស្នេហា​យើង​បានបញ្ចប់​ហើយ។ វា​មិនអាច​ផ្សះផ្សា​បានឡើយ»៕





សូមទស្សនាវីដេអូ៖


ប្រភព៖ ភ្នំពេញប៉ុស្តិ៍
(Source: Daily Mail)
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email