Loading...

Thursday, November 17, 2016

ទីបំផុតលោក ឈិន ឡុង (Jackie Chan) ឈ្នះពានរង្វាន់ Oscar ហើយបន្ទាប់ពីប្រឡូកក្នុងវីស័យខ្សែរភាពយន្តជាង ៥០ឆ្នាំ


កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំដែលប្រារព្ធឡើងនៅក្នុងមជ្ឈមណ្ឌល Hollywood & Highland Center ទីក្រុង Los Angeles រដ្ឋ California តារាសម្តែងហុងកុងដ៏ល្បីឈ្មោះ Jackie Chan ឬ ស្គាល់ថា ឈិន ឡុង ទីបំផុតបានស្គាល់ជាតិពានរង្វាន់អូស្ការនឹងគេហើយ គឺពានរង្វាន់កិត្តិយស ។

យោងតាមសារព័ត៌មាន គេបានដឹងថា ពានរង្វាន់កិត្តិយសនេះត្រូវបានប្រគល់ឡើង តាមរយៈការវាយតម្លៃលើសមិទ្ធិផលដែលធ្លាប់ទទួលបានក្នុងជីវិតសិល្បៈការចូលរួមជាពិសេសក្នុងសិល្បៈវិទ្យាសាស្ត្រចលនារូបភាព និង ការចំណាយពេលវេលាក្នុងសម្រាប់ជីវិតសិល្បៈ របស់តារាសម្តែងម្នាក់ៗ ។ គេបានដឹងដែរថា លោក ឈិន ឡុង មិនមែនជាមនុស្សតែម្នាក់ដែលបានទទួលរង្វាន់នេះទេ ដែលក្នុងនោះក៏រួមមានតារាល្បី Spike Lee, Hayao Miyazaki និង Steve Martin ផងដែរ ។ ក្រោយទទួលពានរង្វាន់ដ៏មានន័យនេះ គេសង្កេតឃើញថា លោក ឈិន ឡុង ពិតជាសប្បាយរីករាយយ៉ាងខ្លាំង សឹងតែគ្មានពាក្យនិយាយ ហើយបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើនក៏បានផ្ញើសារអបអរសាទរដល់រូបលោកផងដែរ ៕








កែសម្រួល៖ PMHOTNEWS
ប្រភព ៖ សៀងហៃ អ៊ីស
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email