loading...
Loading...

Thursday, November 17, 2016

Justin Bieber ប្រកាសរកនារីកំដរតាមបណ្តាញសង្គម និងប្រាប់នារី ៦នាក់ឲ្យប្រញាប់មកសណ្ឋាគាររបស់ខ្លួនឆាប់ៗ

loading...

Loading...

តារាចម្រៀងដ៏ល្បី Justin Bieber បានបង្កើតឲ្យមានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះ តាមរយៈការអញ្ជើញនារីដ៏ស្រស់ស្អាតចំនួន៦នាក់ឲ្យទៅលេងក្នុងបន្ទប់សណ្ឋាគាររបស់គេ។


តារាចម្រៀងសញ្ជាតិកាណាដាវ័យ២២ឆ្នាំរូបនេះ ត្រូវបានគេយល់ឃើញថា បានធ្វើការស្នើដល់ក្រុមនារីនៅលើបណ្តាញសង្គម ក្រោយពីការសម្តែងដោយផ្សាយផ្ទាល់មួយនៅឯមជ្ឈមណ្ឌល O2 Arena Prague ក្នុងប្រទេសឆែក ខណៈដែលកម្មវិធីចម្រៀងរបស់គេដែលឈ្មោះថា Purpose World Tour នឹងត្រូវដំណើរទៅកាន់កន្លែងសំខាន់ៗទូទាំងអឺរ៉ុប។

សំណើនេះ ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយភ្នាក់ងារតារាបង្ហាញម៉ូដក្នុងស្រុកដែលមានឈ្មោះថា Daniela ស្នើដល់នារី៨នាក់ចូលរួមក្នុងកម្មវិធីជប់លៀងជាមួយនឹង Bieber នៅក្លិបរាត្រី Hemingway Bar ក្នុងរដ្ឋធានីរបស់ឆែក ក្រោយពីការសម្តែងចម្រៀងរបស់គេ។ ភ្នាក់ងារនោះបានសរសេរថា៖ «ត្រូវការនារីចំនួន៨នាក់ ឲ្យចូលរួមញ៉ាំអាហារពេលល្ងាច និងជប់លៀងជាមួយនឹង Justin B ក្នុងទីក្រុង Prague។ ការអញ្ជើញនោះមិនត្រូវបានផ្តល់ប្រាក់ឲ្យឡើយ។


ប្រសិនបើអ្នកចាំអារម្មណ៍ សូមផ្ញើរសារមកខ្ញុំឲ្យឆាប់រហ័ស។ ខ្ញុំនឹងអនុញ្ញាតឲ្យនារីដែលត្រូវបានជ្រើសរើសដឹងពីកន្លែង និងពេលវេលា។ អ្នកត្រូតែទៅឲ្យដល់ទីនោះក្នុងរយៈពេលមួយម៉ោង ត្រូវមានឥរិយាបថល្អ និងនិយាយភាសាអង់គ្លេស»។ ក្រោយពីការបង្ហោះសារនោះ មានតែនារី៦នាក់ប៉ុណ្ណោះបានឆ្លើយតប ហើយបើតាមរូបភាពវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីស្ត្រីពីរនាក់ក្នុងចំណោមនោះ កំពុងតែផឹកភេសជ្ជៈ និងញ៉ាំអាហារជាមួយមិត្តប្រុសម្នាក់ដែលត្រូវបានគេគិតថា ជាបន្ទប់របស់តារាងចម្រៀងរូបនោះ៕






ប្រែសម្រួល៖ Baykdang
ប្រភព៖ Dailymail
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email