loading...
Loading...

Thursday, November 24, 2016

តារាចម្រៀងដែលពោរពេញដោយរឿងអាស្រូវ Justin Bieber ដាល់​អ្នកគាំទ្រ​មួយ​ដៃ​បែក​មាត់ហូរឈាម

loading...

Loading...

យោងតាមប្រភពព័ត៌មានមួយ បានចុះផ្សាយថា តារាចម្រៀងដ៏ល្បីឈ្មោះអាយុ ២២ឆ្នាំ សញ្ជាតិកាណាដា គឺលោក ចាស្ទីន ប៊ីប័រ (Justin Bieber) បានដាល់អ្នកគាំទ្ររបស់ខ្លួន មួយដៃពេញទំហឹង រហូតបែកមាត់ចេញឈាម កាលកាលពីពេលថ្មីៗនេះ។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យអ្នកគាំទ្រដទៃទៀត ដែលនៅនឹងកន្លែងកើតហេតុ ស្រឡាំងកាំងគ្រប់ៗគ្នា ចំពោះទង្វើមួយនេះផងដែរ។

តាមប្រភពដដែលបានឲ្យដឹងថា កន្លែងកើតហេតុនោះ គឺនៅក្បែកីឡាដ្ឋាន Palau Sant Jordi ដែលនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដែលជាទីតាំង ដែលតារាប្រុសក្អេងក្អាងមួយរូបនេះ ត្រៀមប្រគំតន្ត្រី Purpose Tour របស់ខ្លួន។

មុនពេលកើតហេតុ គេបានឃើញ Justin Bieber ជិះនៅក្នុងឡាន បន្ទាប់មករូបគេក៏បានទម្លាក់បង្អួច ដើម្បីស្វាគមន៍មិត្តអ្នកគាំទ្ររបស់ខ្លួន។ មួយរំពេចនោះ ស្រាប់តែមានអ្នកគាំទ្រប្រុសម្នាក់ រត់ទៅលូកដៃចូលក្នុងបង្អួចឡាន ដើម្បីទទួលបានការស្វាគមន៍ ដ៏ស្និទ្ធស្នាលពីIdol របស់ខ្លួន ប៉ុន្តែបែរជាត្រូវបាន ចាស្ទីន ប៊ីប័រ (Justin Bieber) តបមកវិញ ដោយកណ្តាប់ដៃមួយទំហឹង ចំកណ្តាលមាត់ បណ្តាលឲ្យបែកមាត់ហូរឈាមតែម្តង។

ក្រោយមក ឡានបើកទៅរៀងឆ្ងាយបន្តិច អ្នកគាំទ្ររូបនោះ ក៏បានសម្ដែងនូវការភ្ញាក់ផ្អើលរបស់ខ្លួន និងបានដើរបង្ហាញឲ្យអ្នកគាំទ្រដទៃទៀត ដែលនៅទៅកន្លែងជាមួយគ្នា មើលពីរបួសមាត់ខ្លួនផងដែរ៕





ប្រភព៖ Daily Mail
កែសម្រួល៖ កម្ពុជាថ្មី
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email