loading...
Loading...

Friday, November 4, 2016

ថៃ​រិះគន់​កម្មវិធី «Khmer Super Model» ចម្លង​ពី​គេ ឡើងកក្រើក​ពេញហ្វេ​ស​ប៊ុ​ក

loading...

Loading...

រាជធានី​ភ្នំពេញ ៖ កម្មវិធី «Khmer Super Model» បង្កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​ផលិតករ​ជា​ជនជាតិ​ថៃ បាន​ផ្សាយ​នៅ​ម៉ោង​៩​យប់​រាល់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា កម្មវិធី​មួយ​នេះ​ស្រ​ដៀង​នឹង​កម្មវិធី​មួយ​របស់​ថៃ​ឈ្មោះ​ថា «The Face Thailand» ដែរ ។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​អោយ​មហាជន​ក្នុងស្រុក​រិះគន់​ខ្លាំង ក្នុង​ពេល​ដែល​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​អំឡុង​ពេល​នាង​កំពុង​បង្ហាត់​បេ​ក្ខ​នារី​ចូលរួម​ប្រឡងប្រជែង ។

មាន​អ្នកខ្លះ​វាយប្រហារ​ខ្លាំង​ទៅ​លើ​ផលិតករ រួម​ទាំង​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា «​ពេល​ងើប​ពី​សង្គ្រាម​ថា​ស្រុក​យើង​វា​ក្រ យើង​ចម្លង​គេ ឥឡូវ​ស្រុក​រីក​ចម្រើន​ហើយ នៅ​តែ​ចម្លង​គេ​ទៀត ហេតុ​អ្វី​មិន​មានគំនិត​អ្វី​ដែល​ជា​របស់​ខ្លួនឯង​» ។ ប្រិ​យ​មិត្ត​ខ្លះ​និយាយ​ថា «​គាត់​ខំ​ណាស់ ខំ​បកប្រែ ខំ​ទន្ទេញ ល្មម​បាន​ប៉ុណ្ណឹង អស់​អី​និយាយ​តែ​ម្តង​!» ។

ជាមួយ​គ្នា​នេះ​ដែរបណ្តាសារ​ព័ត៌មាន​ថៃ ក៏​ដូច​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​ប្រជាជន​ថៃ​ជា​ច្រើន ធ្វើការ​រិះគន់ និង​ប្រតិកម្ម​ថា កម្មវិធី Khmer Super Model ខ្មែរ​មួយ​នេះ បាន​លួច​ចម្លង​ពី​កម្មវិធី The Face Thailand របស់​ថៃ​ពួក​គេ ។ គេហទំព័រ​ និង​ហ្វេ​ស​ប៊ុ​ក​សង្គម​ថៃ​ខ្លះ​បាន​ភ្ជាប់​រូបភាព​សម្តែង​តារា​ម៉ូ​ដែល ខ្មែរ​និង​តារា​របស់​ថៃ ដោយ​កាត់ត​ផ្គូផ្គង​រូប​ជា​ច្រើន​សន្លឹក មើលទៅ​ហាក់ដូច​ៗ​គ្នា ភ្ជាប់​ជាមួយ​ពាក្យ​ចំអក​ឡកឡាយ​បង្ហាញ​ក្នុង​ន័យ​បន្ទោស​បង្អាប់​ដល់​ខ្មែរ​យ៉ាង​ខ្លាំង ។

កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ​ក្នុង​ចំណោម​អ្នក​រិះគន់​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ថៃ​មួយ​ចំនួន​បាន​សរសេរ​ចំ​ៗ​ថា ៖ Khmer Super Model ថោកទាប​ណាស់ អត់​ចេះ​បង្កើត​ខ្លួនឯង​ទេ​អី? ចាំតែ​លួច​ចម្លង​របស់​គេ? បើចាំតែ​លួច ម្តេច​មិន​ព្រម​ទិញ​កម្មសិទ្ធិបញ្ញា​គេទៅ និងជា​ជនជាតិ​ចោរ ជាដើម ។ល។

សូម​បញ្ជាក់​ថា​កម្មវិធី «Khmer Super Model» មាន​អ្នកគ្រប់គ្រង​កម្មវិធី និង​មាន​ផលិតករ ជា​ជនជាតិ​ថៃ​ផង​ដែរ ដែល​មាន​តារា​សម្តែង​ខ្មែរ​ចំនួន​៣​ដួង ធ្វើ​ជា​គ្រូបង្វឹក ក្នុង​កម្មវិធី​នោះ រួម​មាន ៖ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា កញ្ញា មាន សូ​នី​តា និង​កញ្ញា នូ ទឹម​ស្រី​នៀ​ត ។

បន្ទាប់​ពី​រង​ការ​រិះគន់​ពី​ទស្សនិកជន​ទៅ​លើ​កម្មវិធី «Khmer Super Model» ដែល​ចម្លង​ពី​ថៃ រួច​មក អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​គ្រូបង្ហាត់ កម្មវិធី​នោះ​ដែរ​បាន​ចាត់​ទុក​ការ​រិះគន់​នោះ​មិន​ត្រឹមត្រូវ ខណៈ​ពេល​នាង​ត្រឹម​ជា​គ្រូបង្ហាត់ និង​ធ្វើ​អ្វី​តាម​អ្នកដឹកនាំ​កម្មវិធី​តែប៉ុណ្ណោះ ។

គួរ​រម្លឹក​ឡើង​វិញ​ថា អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្លាប់​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​នោះ កាលពី​ចុងខែ​តុលា អ្នក​នាង​បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក កន្លង​មក​ថា «​មួយ​រយៈ​នេះ​រវល់​បន្តិច​អត់​បាន​ឆ្លើយឆ្លង​ជាមួយ​បងប្អូន ហើយ​ក៏​ធុញ​នឹង​ព័ត៌មាន​មួយ​ចំនួន​ដែល​កេង​ចំណេញ​លើ​ការ​ផុស status របស់ខ្ញុំ ដោយ​យក​ទៅ​ភ្ជាប់​សាច់​រឿង​នឹង​អ្នក​ផ្សេង ហើយ​បង្កើត​ជា​សាច់​រឿង​វែង​ឆ្ងាយ ។ ខ្ញុំ​អត់​ចង់​ល្បី​ទេ ខ្ញុំ​ចាស់​ហើយ​ខ្ញុំ​ឃើញ​ព័ត៌មាន​នេះ​ប៉ុន្មាន​ថ្ងៃ ហើយ​ៗ​ក៏​មាន​អ្នក​ផ្ញើ​ការ​រិះគន់​របស់​ទស្សនិកជន​ចំពោះ​ខ្ញុំ​ឱ្យ​ខ្ញុំ​មើល​ដែរ ។ អរគុណ​ចំពោះ​ការ​រិះគន់​ចំពោះ​ខ្ញុំ តែ​ខ្ញុំ​ត្រឹមតែ​ជា​គ្រូបង្វឹក​ដែល​គេ​អញ្ជើញ​ឱ្យធ្វើ​ជា Mentor (​អ្នក​ណែនាំ​) មិនមែន​ជា​អ្នក​ផលិតកម្ម​វិធី មិនមែន​ជា​អ្នកដឹកនាំ​កម្មវិធី ហើយ​ក៏​មិនមែន​ជា​គណៈកម្មការ​ដែរ ។ បើ​រិះគន់​កម្មវិធី គឺ​ខ្ញុំ​មិន​ខឹង និង​រើស​យក​ដាក់ខ្លួន​ទេ តួនាទី​របស់ខ្ញុំ​គឺ​បង្ហាត់​កូនក្រុម​របស់ខ្ញុំ​ឱ្យ​ល្អ​តាម​វិញ្ញាសា នីមួយ​ៗ​ដែល​អ្នកដឹកនាំ​គេ​តម្រូវ​។ បើ​រិះគន់​ខ្ញុំ​បង្ហាត់​កូនក្រុម​មិន​បាន​ល្អ​គឺ​ខ្ញុំ​ទទួល ព្រោះ​សមត្ថភាព​ខ្ញុំ​គឺ​មាន​តែ​ប៉ុណ្ណឹង​» ៕












ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email