Loading...

Wednesday, December 7, 2016

ថៃបិទការិយាល័យព័ត៌មាន BBC បន្ទាប់ពីផ្សាយប្រវត្តិមិនល្អ របស់ស្តេចថ្មី


ទាក់ទង​ទៅនឹង​បញ្ហា​នេះ អាជ្ញាធរ​ព្រះរាជា​ណាច​ក្រថៃ បាន​ចោទ​ប្រកាន់​ទៅ​លើ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏ធំមួយ​នេះ ថា​បាន​ប្រមាថ​ទៅ​លើសេចក្តី​ថ្លៃថ្នូរ​នៃ​របបស្តេច​សោយរាជ​ថ្មី​របស់​ប្រទេសថៃ ដែល​នេះ​ហាក់​បីដូច​ជា​ការ​ប្រមាថ​ដ៏ធ្ងន់​ធ្ងរ ទៅ​ដល់​ព្រះចេ​ស្តា ហើយ​វាក៏ជា​បទឩក្រិដ្ឋដ៏​ធ្ងន់ធ្ងរមួយ ដែល​ស្ថិត​ក្រោម​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ របស់​ប្រទេស​ថៃ បើ​មានជាប់​ពាក់ព័ន្ធ​ទៅលើ​បញ្ហា​ផ្លូវច្បាប់​វិញ​នឹងត្រូវផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល១៥ឆ្នាំ។

របបរាជាធិប​តេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ដាក់នូវក្នុង​ការ​យក​ចិត្ត​ទុក​ដាក់ ជា​លក្ខណៈ​អន្តរជាតិ ចាប់​តាំង​ពី ព្រះមហាក្សត្រ​ថៃ ឡើង​គ្រង​រាជ​បល្ល័ង្ក អស់​រយៈ​​កាល ប្រាំពីរ​ទសវត្ស​មក​ហើយ(៧០ឆ្នាំ) ដែល​ព្រះ​អង្គភូមិ​បុល អាឌុល​យ៉ា​ដេត ទើប​តែ​សោយ​ព្រះទីវង្គត់ នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០១៦ ថ្មីៗ​នេះ។ ព័ត៌មាន​អាស្រូវ​របស់ស្តេច​ថៃថ្មី​ ​ដែលត្រូវឡើង​សោយរាជ្យ​បន្ត​ពីព្រះរាជបិតា ព្រះអង្គ Maha Vajiralongkorn ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយយក្ស (BBC)  ដែល​ផ្សាយ​ជាភាសារថៃ ចេញផ្សាយ​កាល​ពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍កន្លងទៅ។ ​

សូម​បញ្ជាក់ថា ប៉ូលីស​ថៃកាល​ពីថ្ងៃសៅរ៍កន្លងមក​នេះ បាន​ធ្វើការ​ចាប់ខ្លួន សកម្មជន​លទ្ធិប្រជាធិប​​តេយ្យ​របស់ថៃ ដែល​ប្រឆាំ​ងទៅ​នឹង​រដ្ឋាភិបាល​យោធា ចាប់​តាំង​ពីការ​ធ្វើ​រដ្ឋ​ប្រហារ កាល​ពីឆ្នាំ​២០១៤ក​ន្លង​ទៅ បន្ទាប់​ពីមា​ន​ការ​ផ្សព្វផ្សាយ​ពីសំណាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង់គ្លេស​មួយ​នេះ( BBC)៕



សម្រួលដោយ៖ CoolFm
ប្រភព៖ ChannelNewsAsia

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email