Loading...

Friday, December 9, 2016

កូន​ប្រុស​ទី​៣​របស់ Beckham ត្រូវ​គេ​រំពឹង​ថា​ជា Justin Bieber ទី​២

Cruz David Beckham ដែល​ជា​កូន​ទី​៣​របស់​អតីត​កីឡាករ​បាល់​ទាត់​ David Beckham ជាមួយ​នាង Victoria បាន​ចុះ​កុងត្រា​ជាមួយ​អ្នក​គ្រប់គ្រង Scooter Brau និង​ទើប​តែ​ចេញ​បទ​ចម្រៀង​ដំបូង​កាល​ពី​ពេល​ថ្មីៗ។ នេះ​បើ​តាម​ Daily Mail។

Scooter ដែល​​ជា​​អ្នក​គ្រប់គ្រង​ធ្លាប់​អូស​ Justin Bieber ឲ្យ​លេច​មុខមាត់​​ដូច​សព្វថ្ងៃ​​ ទើប​​បើក​គណនី​បណ្ដាញស​ង្គម​ Twitter និង Instagram  ផ្លូវការ​ឲ្យ Cruz។ ត្រឹម​រយៈពេល​១​ថ្ងៃ គណនី Instagram របស់ Cruz ទទួល​បាន​អ្នក​តាមដាន (Follow) ដល់​ជាង​១១​ម៉ឺន​នាក់។ លើ​បណ្ដាញ​សង្គម​នេះ មាន​មនុស្ស​ម្នាក់​បាន​សរសេរ​ Comment លើ​រូប​របស់​​​កុមារ​វ័យ​១១​ឆ្នាំ​នេះ​ថា​៖ " Justin Bieber ថ្មី​កំពុង​តែ​រះ​ហើយ"។
តាម TMZ បាន​និយាយ​ថា ការ​ចាប់​ដៃ​រវាង Scooter Brau និង Cruzមាន​អត្ថប្រយោជន៍​ច្រើន​ ព្រោះ​ Victoria Beckham និង​គ្រួសារ​គឺ​ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ Scooter ។ និយាយ​ពី​ទេពកោសល្យ​ Cruz ទើប​តែ​ចេញ​​ចម្រៀង​ដំបូង​របស់​ខ្លួន​ចំណងជើង​ថា " If Everyday Was Christmas” កាល​ពី​ម្សិលមិញ។

រូប​ភាព​ផ្ដល់សិទ្ធិដោយ​ Reuters

Scooter Brau គឺ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ទេពកោសល្យ​និង​អ្នក​ជំនួញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ​២០០៦ លោក​បាន​ជីកកកាយ​​រក​ឃើញ Justin Bieber តាម​រយៈ​ការ​សម្ដែង​ក្នុង​វីដេអូ​លើ​ Youtube បន្ទាប់​មក​ក៏​​អញ្ជើញ​គេ​ឲ្យ​ចុះ​កុងត្រា​តែ​ម្ដង និង​បន្ត​ការ​វិវត្តន៍​ឲ្យ​ល្បី​ដូច​សព្វថ្ងៃ៕

Scooter Brau និង Justin Bieber

បទ​ដំបូង​របស់ Cruz៖


ប្រភព៖ Zing
ប្រែ​សម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email