loading...
Loading...

Thursday, December 1, 2016

ប្រជាជនអឺរ៉ុបភាគ​ច្រើនគិត​ថា ​ការ​ចាប់រំលោភ​ខ្លះ ​គឺ​មិន​ខុស​​ច្បាប់​​​ទេ វាអាស្រ័យលោកស្ថានភាពជាក់ស្តែង

loading...

Loading...

២៧%​នៃ​ប្រជាជន​រស់នៅ​ក្នុង​ទ្វីប​អឺរ៉ុប​គិត​ថា ​ការ​ចាប់រំលោភ​ ​គឺ​មិន​ខុសច្បាប់​ទេ​ ប្រសិន​ស្ថិត​ក្រោម​ស្ថាន​ការ​ណ៍​មួយ​ចំនួន ដូចជា​​​ស្រវឹង និង​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ស្លៀកពាក់​បញ្ចេញ​សាច់ និង​ការ​ទៅ​ផ្ទះ​ជាមួយ​ជន​ដៃដល់ ​។

ទិន្នន័យ​ទាំងនេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​សេចក្តីរាយការណ៍​មួយ​របស់​សហភាព​អឺរ៉ុប ​។ អ្នក​ស្រាវជ្រាវ​បាន​សួរ​ទៅ​កាន់​ប្រជា​ជន​ប្រមាណ​៣០,០០០​នាក់​ ក្នុង​ទីក្រុង​ខុស​ៗ​គ្នា​​នៅ​អឺរ៉ុប​ថា តើ​ពួក​គេ​គិត​ថា ​ការ​បង្ខំ​មនុស្ស​ម្នាក់​ឱ្យ​ធ្វើការ​រួម​ភេទ​ជាមួយ​ខ្លួន​នោះ គឺ​ស័ក្តិសម​ដែរ​ឬទេ​? នៅ​ក្រោម​ស្ថាន​ការ​មួយ​ចំនួន​ដូច​ជា ប្រសិន​បើ​មនុស្ស​ម្នាក់​នោះ​ស្លៀកពាក់​បញ្ចេញ​សាច់ ឬ​ប្រសិនបើ​ពួក​គេ​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង?

តារាង​មួយ​​ដែល​ត្រូវ​បាន​បង្កើត​ដោយ Statista បាន​បង្ហាញ​ថា មាន​២៧%​នៃ​អ្នកចូលរួម​បាន​ឆ្លើយ​ថា​ ការ​បង្ខំ​ឲ្យ​រួម​ភេទ គឺ​មិន​ខុស​ច្បាប់​ទេ ​បើនៅ​ក្នុង​ស្ថាន​ការ​មួយ​ចំនួននោះ​ ​។ មាន​១២%​ បាន​និយាយ​ថា ​វា​ស្របច្បាប់ ប្រសិនបើ​ជន​រង​គ្រោះ​នោះ​ បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង ​ឬ​គ្រឿងញៀន ។ មាន​១១%​ និយាយ​ថា ​វា​ស្របច្បាប់ ប្រសិនបើ​ជន​រង​គ្រោះ​ស្ម័គ្រចិត្ត​ទៅ​ផ្ទះ​ជាមួយនឹង​ជន​ដៃដល់ និង​មាន​​១០%​ និយាយ​ថា​ វា​ស្របច្បាប់ ប្រសិនបើ​ពួក​គេ​មិន​បាន​បដិសេធ​ឲ្យ​ច្បាស់លាស់ ឬ មិន​បាន​ប្រើប្រាស់​កម្លាំង​បាយ​រុញច្រាន​។
 
ប៉ុន្តែ​ការ​ឆ្លើយ​តប​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រទេស ដោយ​មាន៦០%​នៃ​មនុស្ស​រស់នៅ​ក្នុង​ប្រទេស Romania ប្រាប់​អ្នក​ស្រាវ​ជ្រាវ​ថា ពួក​គេ​គិត​ថា​ វា​ស្របច្បាប់​ក្នុង​ស្ថាន​ការណ៍​​យ៉ាងតិច​ណាស់​ក៏​មួយ​ដែរ​។
 
ក្នុង​ចំណោម​អ្នកចូលរួម​មក​ពី​ចក្រភព​អង់គ្លេស មាន២២% គិត​ថា​ វា​ស្របច្បាប់​ក្នុង​ស្ថាន​ការ​មួយ​ចំនួន និង១២%​គិត​ថា ​វា​ស្រប​ច្បាប់ ​ប្រសិនបើ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ឬបាន​ប្រើប្រាស់​គ្រឿងញៀន​។
 
គួរ​បញ្ជាក់​​ថា តាម​ការ​ព្យាករណ៍ មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី៥នាក់ ​ដែល​ត្រូវ​បាន​ចាប់រំលោភ ​ក្នុង​ពេល​ណាមួយ​នៃ​ជីវិត​របស់​ខ្លួន ក្នុង​ពេល​ដែល​មាន​បុរស​ម្នាក់​ក្នុង​ចំណោម​បុរស៧១​នាក់ ​ត្រូវ​បាន​ចាប់រំលោភ​៕






ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email