loading...
Loading...

Sunday, December 25, 2016

យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ី ផ្ទុកដោយមនុស្ស ៩១នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដាយ៉ាងអាថ៍កំបាំង...បន្ទាប់ពីហោះចេញពីក្រុងសូជី!!

loading...

Loading...

 (រុស្ស៊ី)៖ យន្តហោះរបស់ក្រសួងការពារជាតិរុស្ស៊ី ផ្ទុកដោយមនុស្ស ៩១នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា បន្ទាប់ពីចាកចេញពីអាកាសយានដ្ឋានសូជី (Sochi) ប្រទេសរុស្ស៊ី។ នេះបើយោងតាមប្រភពព័ត៌មានពី ក្រសួងសង្គ្រោះបន្ទាន់ បានប្រាប់សារព័ត៌មាន RIA Novosti ។

តាមប្រភពដដែរបានឲ្យដឹងថា «យន្តហោះដែលផ្ទុកមនុស្ស ៩១នាក់ រួមទាំងអ្នកដំណើរ ៨៣នាក់ និងបុគ្គលិកបម្រើការ ៨នាក់ផងដែរ ត្រូវបានបាត់ការទំនាក់ទំនង ខណៈកំពុងហោះហើរលើសមុទ្រខ្មៅ (Black Sea)។» អត្តសញ្ញាណរបស់អ្នកនៅលើយន្តហោះនោះ រួមមាន អ្នកកាសែត បុគ្គលិកយោធាតន្ត្រីករ Alexandrov Ensemble ដែលជាក្រុមចម្រៀងកងទ័ពផ្លូវការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
តាមទិន្នន័យរ៉ាដាបានបង្ហាញថា យន្តហោះដែលបានបាត់នោះ ឆ្ពោះទៅ Latakia ប្រទេសស៊ីរី។ ប្រភពទិន្នន័យរ៉ាដាបានបន្ថែមទៀតថា យន្តហោះបានបាត់ចេញពីរ៉ាដា ២០នាទីក្រោយហោះចេញពីដីអាកាសយានដ្ឋានសូជី (Sochi) ប្រទេសរុស្ស៊ី។ ក្នុងវេលាម៉ោង ៥ និង២០នាទីព្រឹកនៅរុស្ស៊ី បន្ទាប់មកត្រូវបាត់ទំនាក់ទំនងនៅម៉ោង ៥ និង៤០នាទីព្រឹកថ្ងៃដដែរ។ បច្ចុប្បន្នក្រុមជួយសង្រ្គោះក្នុងតំបន់កំពុងស្វែងរកយន្តហោះនោះ៕

ប្រភព៖ បរទេស
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email