Loading...

Monday, December 12, 2016

តាចាស់៧០ឆ្នាំ ដែលរស់តាមសំយ៉ាបផ្ទះគេ ដោយសារតែកូនតិរច្ឆានបំផ្លាញ អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ


ខេត្តបន្ទាយមានជ័យ៖ លោកតាឈ្មោះ «លន់ ឡុញ» ដែលមានអាយុ ៧០ឆ្នាំ ដោយសារតែវ័យក៏កាន់តែចាស់ ដូច្នេះភ្នែកលោកតាស្រវាំង មើលមិនច្បាស់ដើរពពីងពពើមរស់នៅភូមិអន្លង់វិល ឃុំទឹកជោរ  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នលោកតាមានកូនប្រុស ១នាក់ ពាលា បោកបំផ្លាញទ្រព្យអស់ ធ្លាក់ខ្លួនសុំសំយ៉ាបផ្ទះគេស្នាក់នៅប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះគេ បានទៅរកធ្វើការធ្វើនៅថៃអស់ហើយ។ វ័យចាស់ និងភ្នែកស្រវាំង ធ្វើឲ្យលោកតាទៅណាមិនរួច នៅតែក្នុងមុងកញ្ចាស់មួយប៉ុណ្ណោះ រស់អាស្រ័យទានញាតិជិតខាងឲ្យអង្ករ ទុកគ្រាន់ដាំបាយហូប។
សូមអំពាវនាវដល់ សប្បុរសជនក្នុងប្រទេសក្តី ក្រៅប្រទេសក្តី មានសន្តានចិត្ត មេត្តាជួយឧបត្ថម្ភថវិការតាមលទ្ធភាព និងសទ្ធា ផ្គត់ផ្គង់អង្ករ ម្ហូបអាហារ របស់របរប្រើប្រាស់ ខោអាវ មុងភួយ កន្ទេល ខ្នើយ ធ្វើទានចំពោះលោកតាតាកម្សត់ម្នាក់នេះផង៕

សូមទំនាក់ទំនងផ្តល់ជំនួយតាមរយៈមូលនិធិ «ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន» ដែលមានអាសយដ្ឋានដូចខាងក្រោម៖

ឈ្មោះ៖ ទឹម រ័ត្ន (Tim Rath)
ទូរស័ព្ទដៃ៖ 098 230 369 ឬ 087 230 369
អ៊ីមែល៖ pcn.khmeramatak@gmail.com






ប្រភព៖ មូលនិធិ «ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន»
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email