loading...
Loading...

Thursday, December 8, 2016

កូនតូចពីរនាក់ត្រូវដាច់បាយ ៩ថ្ងៃ ព្រោះម្តាយទៅដើរលេងជាមួយប្រុសស្នេហ៍...ទីបំផុត!!

loading...

Loading...
ទិដ្ឋភាពគួរឲ្យខោ្លចចិត្ដ ត្រូវបានផុសចេញឡើងក្នុងបន្ទប់តូចមួយ ក្នុងផ្ទះលែ្វងចាក់សោរ ដែលបន្សល់ទុកនូវក្មេង២នាក់ ឲ្យស្លាប់បាត់បង់ជីវិត ១ នាក់ និង ម្នាក់ទៀតស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយសារការអត់បាយ ដែលបានកើតឡើងក្នុងប្រទេស អ៊ុយក្រែន។

ប៉ូលីសរកឃើញអង្រឹងក្នុងបន្ទប់ដែលត្រូវបានគេជឿថាជាអង្រឹងដែលក្មេងៗគេង

នារីជាម្ដាយឈ្មោះ Vladislava Podchapko អាយុ ២០ ឆ្នាំ បានទុកកូនប្រុសចោលឈ្មោះ Daniil អាយុ ២៣ ខែ និង កូនស្រីឈ្មោះ Anna អាយុ ២ ឆ្នាំ ចាក់សោរចោលឲ្យនៅក្នុងផ្ទះ ខណៈដែលខ្លួនយកពេលទៅដើរលំហែកាយជាមួយសង្សារចំនួន ៩ ថៃ្ង ។ អំឡុងពេលដែលនារីជាម្ដាយបានចេញពីផ្ទះ គឺគ្មានអាហារសម្រាប់ទុកឲ្យក្មេងៗក្នុងផ្ទះទេ ខណៈពេលដែលនាងត្រលប់មកវិញ កូនប្រុសរបស់នាង Daniil បានស្លាប់ និង កូនស្រី Anna ស្ថិតក្នុងសភាពគ្រោះថ្នាក់ដោយការស្រែកឃ្លានខ្លាំង ។ ភា្លមៗនោះនាងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានធើ្វការសង្គ្រោះនាងឲ្យជាសះស្បើយឡើងវិញ ។

Daniil (ឆ្វេង) និង Anna (ស្ដាំ)

នារីជាម្ដាយឈ្មោះ Vladislava ដែលទុកកូនចោលទៅដើរលេងជាមួយសង្សារ

អ្នកជិតខាងនៅក្បែងនោះបានរាយការណ៏ទៅប៉ូលីសក្រោយលឺសំលេងក្មេងៗស្រែកយំចេញពីផ្ទះនោះ ប៉ុន្ដែគ្មាននរណាម្នាក់បានទម្លាយផ្ទះនោះទេ មុននឹងប៉ូលីសចុះមកធើ្វការ ។ ទូរទស្សន៏ កំសៀវទឹកនៅលើតុ កៅអី កាត្ដាបរបស់ក្មេងដែលគេរកឃើញក្នុងផ្ទះនោះគឺមានសុទ្ធតែខោអាវ ខោទឹកនោមរបស់ក្មេង និងរបស់ជាច្រើនទៀតត្រូវបានគេរកឃើញក្នុងបន្ទប់ដែលក្មេងៗរស់នៅ ។


ជញ្ជាំង ទូ សាឡុង ត្រូវបានក្មេងៗចាប់ហែកបំផ្លាញ ដោយសារការស្រែកឃ្លាន អ្នកជិតខាងលឺសំលេងក្មេងស្រែកយំ តែគ្មានអ្នកណាបានទម្លុះទ្វារចូលទេ ។


ប៉ូលីសចុះពិនិត្រក្នុងផ្ទះដែលម្ដាយចាក់សោរក្មេង
នារីជាម្ដាយត្រូវបានប៉ូលីសឃាត់ខ្លួន ហើយអាចនឹងត្រូវជាប់ពន្ធគាររយះពេល ៨ ឆ្នាំ ដោយសារការមិនយកចិត្ដទុកដាក់មើលថែទាំកូន ៕



ប្រភព៖ Mirror
កែសម្រួល៖ pmhotnews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email