Loading...

Saturday, December 10, 2016

Gigi Hadid ឈ្នះ​ពាន​តារា​បង្ហាញ​ម៉ូត​អន្តរជាតិ​ប្រចាំ​ឆ្នាំ


កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី៥​ខែ​ធ្នូ​ឆ្នាំ​២០១៦ កំពូល​តារា​ម៉ូដែល Gigi Hadid បាន​ឈ្នះ​ពាន​តារា​បង្ហាញ​ម៉ូត​អន្តរជាតិ​ប្រចាំ​ឆ្នាំ នៅ​ឯ​កម្មវិធី The Fashion Awards ក្នុង​ទី​ក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស។


Gigi Hadid បាន​ផ្ដួល​តំណែង​ប្អូន​ស្រី​​​​​​របស់​នាង Bella Hadid ដែល​មាន​អាជីព​ជា​តារា​បង្ហាញ​ម៉ូត​ដូច​គ្នា។​ ​Gigi ​ស្លៀក​​ឈុត​អាវ​ជាប់​ខោ Versace ពណ៌​ទឹក​ប្រាក់ ដើរ​នៅ​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ងាក​មក​មើល​សម្រស់​ដ៏​ល្អ​ត្រកាល​របស់​នាង​មិន​ដាក់​ភ្នែក​គួប​ផ្សំ​ជាមួយ​នឹង​ម៉ូត​ខោ​អាវ​ដ៏​ទាន់​សម័យ។ ជា​ការ​សោក​ស្ដាយ​ដែល​មិត្ត​ប្រុស​របស់​ Gigi ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង "​One's Direction” Zayn Malik មិន​ឃើញ​មាន​មុខ​ចូល​រួម​ក្នុង​កម្មវិធី​ដ៏​ឱឡារិក​មួយ​នេះ​ជាមួយ​នឹង​មិត្ត​ស្រី​របស់​គេ។ យ៉ាង​ណា​មិញ គេ​ឃើញ​អ្នក​ស្រី Yolanda Foster ជា​ម្ដាយ​បាន​មក​ជាមួយ​ Gigi នៅ​ឯ​កម្មវិធី The Fashion Awards កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​នេះ៕





ប្រែ​សម្រួល​៖
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email