loading...
Loading...

Tuesday, December 20, 2016

គ្រោះធម្មជាតិ! បាក់ច្រាំងទន្លេ បណ្ដាលឲ្យផ្ទះពលរដ្ឋ១ខ្នង ធ្លាក់ចូលទឹក និង៣០ខ្នងទៀត ប្រឈមនឹងការរុះរេីនៅស្រុកឆ្លូង

loading...

Loading...

(ក្រចេះ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមមាត់ច្រាំងទន្លេមេគង្គ ក្នុងភូមិឈើទាល ភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បានសម្រេចរុះរើលំនៅដ្ឋានចេញ ទៅកាន់កន្លែងសុវត្ថិភាពភ្លាមៗ ខណៈដែលដីច្រាំងទន្លេ កំពុងតែបាក់ស្រុត កាន់តែខ្លាំងឡើងៗ។

ច្រាំងទន្លេ ត្រូវបានពលដ្ឋក៏ដូចជាអាជ្ញាធរ បញ្ជាក់ថា ​បានកើត មានធ្ងន់ធ្ងរទៅដល់លំនៅដ្ឋានរបស់ពួកគាត់នៅឃុំព្រែកសម៉ាន់ ស្រុកឆ្លូង ក្នុងអំឡុងរយះពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ខណៈដែលស្ថានភាពភ្លៀងបានបង្អុរធ្លាក់ខ្លាំង។

រហូតមកទល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ មានផ្ទះឈើមួយខ្នងផ្ទះ ត្រូវបានបាក់ស្រុតចូលក្នុងបាតទន្លេ និងមានផ្ទះជិត៣០ខ្នងទៀត កំពុងតែយាយីដោយការបាក់ដី ហើយពលរដ្ឋជាម្ចាស់លំនៅដ្ឋាន ក៏កំពុងតែមានការព្រួយបារម្ភ ខណៈដែលពួកគាត់រុះរើលំនៅដ្ឋាន ចេញពីតំបន់ជួរមាត់ទន្លេ ដែលប្រឈមនិងការបាក់ ហើយបានស្នាក់នៅក្រោមផ្ទះអ្នកភូមិផ្សេងទៀតមួយរយះ ក៏ដោយសារតែពួកគាត់ មិនមានដីសម្រាប់ ផ្លាស់ប្តូរនោះទេ។

យ៉ាងណាក៏ដោយ ជាមួយបាតុភាពនេះក៏ត្រូវបានអាជ្ញាធរស្រុកស្នើឱ្យពលរដ្ឋត្រូវរុះរើ លំនៅដ្ឋានទៅរកកន្លែងសុវត្ថិភាពប៉ុន្តែប្រជាពលរដ្ឋ ទាំងនោះបានស្នើតបមកវិញឲ្យ អាជ្ញាធរជួយផ្តល់ដីតំបន់ណាមួយឲ្យមកពួកគាត់អាចទៅរស់នៅ តំបន់នោះ និងបញ្ជៀសពីការ គ្រោះថ្នាក់ផ្សេងៗ។

ពាក់ពន្ធ័និងបញ្ហាខាងលើនេះ លោក ហេង ស៉ីថា អភិបាលស្រុកឆ្លួង បានឲ្យដឹងថា ការបាក់ច្រាំងនេះគឺគ្រោះធមម្មជាតិ ហើយអាជ្ញាធរ បានដោះស្រាយហើយដែរ ដោយកងកម្លាំង៣ប្រភេទនិង សហភាពសហព័ន្ធយុវជនកម្ពុជាមកជួយរុះរើពួកគាត់។

ប្រជាពលរដ្ឋដែលរងគ្រោះខ្លាំងត្រូវជួយបន្ទាន់មានចំនួន១១គ្រួសារត្រូវអាជ្ញាធរប្រគល់ដីឲ្យពួកនៅឃុំសំបុកស្រុកចិត្របុរី ដែលមានផ្សារ មានទឹកភ្លើងប្រើប្រាស់ និងមានសាលារៀនដោយ១គ្រួសារ ទទួលបានដីក្បាល៣០ម៉ែត្រ និងបណ្ដោយ៤០ម៉ែត្រ។

លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកដែល បានចុះពិនិត្យមើល ស្ថានភាពភូមិសាស្រ្ត នៅតំបន់បាក់ ច្រាំងនោះបានឲ្យដឹងថា ការបាក់ ស្រុតច្រាំងទន្លេប៉ះពាល់ដល់ផ្ទះ​ពលរដ្ឋទាំងនោះ ក៏ព្រោះតែនៅតំបន់នេះស្ថិត​នៅទីតាំង ដែល​ខ្សែ​ទឹកហូរបុកខ្លាំង ហើយ​ទឹកទន្លេនៅតំបន់​នេះ​ងាយ​នឹង​បាក់​ស្រុត ​នៅ​ពេល​ដែល​ទឹក​ហូរ​ដោយ​ត្រូវ​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី ​ជា​រៀង​រាល់​ឆ្នាំ៕










ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email