Loading...

Wednesday, December 7, 2016

គួរអាណិតកូនស្រីកត្តញ្ញូ ខ្លោចដៃទាំងគូ ដោយសារជួយឪពុកចេញពីភ្លើងឆេះ

ក្នុងស្រុក Shapingba ទីក្រុង Chongqing ប្រទេសចិន ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់មានឈ្មោះថា Guo Jiajia បានរងរបួសរលាកស្ទើរពេញខ្លួនប្រាណ ពោលគឺ ៨០ ភាគរយនៃដងខ្លួនទៅហើយ បន្ទាប់ពីនាងបានប្រថុយរត់ចូលទៅក្នុងផ្ទះ ដើម្បីសង្គ្រោះឪពុកពិការរបស់នាងចេញពីភ្លើងឆេះ ។


ផ្ទុយទៅវិញ ឪពុករបស់នាងបានគេចខ្លួនរួចមុនពេលកើតហេតុហើយ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលពួកគេកំពុងសម្រាកលង់លក់ក្នុងផ្ទះ អំពូលភ្លើង និងឧបករណ៍អេឡិចត្រូនិក នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេបានផ្ទុះ ពេលនោះម្តាយរបស់ក្មេងស្រី JiaJia បានដាស់ក្រុមគ្រួសារឲ្យចេញពីក្នុងផ្ទះ ។ លុះពេលមកដល់ក្រៅក្មេងស្រី JiaJia មិនបានឃើញឪពុកទេ រួចគេក៏រត់ចូលទៅក្នុងផ្ទះវិញដើម្បីសង្គ្រោះឪពុកពិការ ប៉ុន្តែការពិតឪពុកគេបានគេចខ្លួនបាត់ទៅហើយ ។


ទីបំផុតក្មេងស្រីអភ័ព្វត្រូវបានគេរកឃើញដេកនៅនឹងឥដ្ឋ ហើយដៃទាំងពីរបស់នាងត្រូវភ្លើងឆេះខ្លាំងមិនអាចកម្រើកបាន សូម្បីតែម្រាមដៃ។ បើយោងតាមគ្រូពេទ្យ បានឲ្យដឹងថា នាងរងការរលាកផ្លូវដង្ហើម ដោយសារបានស្រូបយកផ្សែងពុលកាបូនម៉ូណូស៊ីត ហើយដៃទាំងពីររបស់នាងនឹងត្រូវកាត់ចោលផងដែរ ៕



ប្រភព៖ CCTV
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email