loading...
Loading...

Tuesday, December 20, 2016

មិននឹកស្មានថាមាន ទីកន្លែងដែលទន្លេ និងសមុទ្រជួបប្រសព្វគ្នា យ៉ាងអស្ចារ្យដូចនេះទាល់តែសោះ!

loading...

Loading...

ធម្មជាតិគឺជាវត្ថុមួយដ៏អស្ចារ្យ។ ជាក់ស្តែង ដូចជាទន្លេដែលតូចៗ អាចលប់ដោយទន្លេធំៗបាន។ ប៉ុន្តែទោះជាយ៉ាងណា តើអ្នកដឹងទេ នៅពេលដែលកម្លាំងរបស់ទន្លេមួយ និងទំហំរបស់ទន្លេមួយ មានភាពខ្លាំងស្មើគ្នា នោះពួកវានឹងមិនមានទន្លេមួយណាលុប ទន្លេមួយណាបានឡើយ។
ខាងក្រោមនេះជាទីកន្លែងទាំង ១៤ ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលពីទិដ្ឋភាពដ៏ស្រស់ស្អាត របស់ព្រំដែនទន្លេ និងសមុទ្រប្រសព្វ ៖

1-ទន្លេ Jiangling និង Yangtze (ប្រទេសចិន)
Jiangling គឺជាស្រុកមួយ នៅក្នុងខេត្ត Hubei ប្រទេសខាងត្បូង ក្នុងសាធារណរដ្ឋប្រជាមានិតចិន។ នៅទីនេះក៏មានទន្លេមួយឈ្មោះ Jiangling ផងដែរ ជាពិសេស ប្រសព្វគ្នាជាមួយនឹងទន្លេ Yangtze ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ី និងជាទន្លេដែលវែងជាងគេបំផុតទី ៣ របស់ពិភពលោក។


2-ទន្លេ Alaknanda និង Bhagirathi (ប្រទេស ឥណ្ឌា)
ទន្លេ Alaknanda គឺជាទន្លេបរិសុទ្ធ របស់ជនជាតិឥណ្ឌាសាសនាហិណ្ឌូ នៅរដ្ឋ Uttarakhand ជាពិសេសវាជាទន្លេដ៏សំខាន់ របស់ប្រជាជនឥណ្ឌាខាងជើង។ ទន្លេ Alaknanda ប្រសព្វជាមួយនឹងទន្លេ Bhagirathi ដែលជាទន្លេបរិសុទ្ធភាគខាងជើងមួយទៀត របស់អ្នកកាន់សាសនាហិណ្ឌូផងដែរ។

3-សមុទ្រ Caribbean និងមហាសមុទ្រ អាត្លង់ទិក
សមុទ្រ Caribbean ស្ថិតនៅក្នុងតំបន់ត្រូពិច Hemisphere ខាងលិច។ ជាក់ស្តែង សមុទ្រនេះប្រសព្វជាមួយនឹង មហាសមុទ្រអាត្លង់ទិក ដែលជាមហាសមុទ្រធំជាងគេបង្អស់ទី ២ ។ ទោះបីជាសមុទ្រ Caribbean បែកចេញពីមហាសមុទ្រអាត្លង់ទិកក៏ដោយ ក៏សមុទ្រទាំង ២ នេះមិនលប់ចូលគ្នាដែរ។


4-សមុទ្រខាងជើង និងសមុទ្រ Baltic
សមុទ្រខាងជើង គឺជាសមុទ្រដែលបែកចេញពី មហាសមុទ្រអាត្លង់ទិក និងលាតសន្ធឹងពីចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ហូល្លង់ ប៊ែលហ្សិក និងបារាំង។ មិនខុសពីគ្នាប៉ុន្មាននោះទេ សមុទ្រ Baltic ក៏បានបែកចេញពីមហាសមុទ្រអាត្លង់ទិកដែរ និងហ៊ុំព័ទ្ធដោយតំបន់ Scandinavia ប្រទេសហ្វាំងឡង់ និងអ៊ឺរ៉ុបភាគខាងជើង។


5-ទន្លេ Rio Negro និង Solimoes (ប្រទេសប្រេស៊ីល)
Rio Negro (ត្រូវបានគេហៅវាថាជា ទន្លេខ្មៅ) គឺជាដៃទន្លេឆ្វេង ដ៏ធំបំផុតរបស់ព្រៃអាម៉ាហ្សូន និងជាទន្លេដែលធំជាងគេបំផុតផងដែរ។ រីឯទន្លេ Solimoes ក៏ជាទន្លេមួយដែលបែកចេញពីព្រៃអាម៉ាហ្សូនដែរ។ ជាពិសេស ទន្លេ Rio Negro និង Solimoes ប្រសព្វគ្នានៅឯព្រំដែនប្រទេសប៉េរូ។


6- ន្លេ Danube និង Ilz និង Inn (ប្រទេសអាល្លឺម៉ង់)
ទន្លេ Danube គឺជាទន្លេដែលវែងជាងគេទី ២ របស់ពិភពលោក ដែលហូរកាត់ប្រទេសចំនួន ១០ និងមានប្រវែង ២,៨៦០ គីឡូម៉ែត្រ។ ចំណែកទន្លេ Izz ជាទន្លេរបស់ព្រៃ Bavarian និងជាដៃទន្លេរបស់ Danube ផងដែរ។ ទន្លេទាំងពីរនេះ មកជួបគ្នាជាមួយទន្លេ Inn ក្នុងប្រទេសអាល្លឺម៉ង់។


7-ទន្លេ Rhône និង Arve (ប្រទេសស្វីស)
ទន្លេ Rhône គឺជាទន្លេដ៏សំខាន់ ប្រចាំតំបន់អ៊ឺរ៉ុប មានទីតាំងក្នុងប្រទេសស្វីស និងមានប្រវែង ៨១៣ គីឡូម៉ែត្រ។ រីឯទន្លេ Arve ដែលជាទន្លេហូរកាត់ប្រទេសស្វីស និងប្រទេសបារាំង មានប្រវែង ១០០ គីឡូម៉ែត្រ និងបានក្លាយជាដៃទន្លេឆ្វេងរបស់ Rhône ផងដែរ។


8-ទន្លេ Drava និង Danube (ទីក្រុង Croatia)
ទន្លេ Drava គឺជាទន្លេភាគខាងត្បូង កណ្តាលតំបន់អ៊ឺរ៉ុប និងមានប្រវែង ៧៤៩ គីឡូម៉ែត្រ។ ក្នុងនាមជាទន្លេដែលវែងជាងគេទី ២ ប្រចាំតំបន់អ៊ឺរ៉ុប ទន្លេ Danube ក៏ជាទន្លេដ៏សំខាន់បំផុតប្រចាំទ្វីបអ៊ឺរ៉ុបដែរ។ ជាក់ស្តែង ទន្លេ Drava គឺជាដៃទន្លេ Danube ផងដែរ។


9-Green River និង Colorado River (សហរដ្ឋអាមេរិក)
Green River គឺជាទន្លេមួយមានប្រវែង ១,១៧០ គីឡូម៉ែត្រ ដែលមានទីតាំងនៅភាគខាងលិចសហរដ្ឋអាមេរិក ជាក់ស្តែងវាក៏ជាដៃទន្លេដ៏ធំរបស់ Colorado River ផងដែរ។ រីឯ Colorado River ជាទន្លេដ៏សំខាន់មួយ ស្ថិតនៅភាគនិរតីនៃសហរដ្ឋអាមេរិក និងភាគខាងជើងប្រទេសម៉ិកស៊ិក មានប្រវែងប្រមាណ ២,៣៣០ គីឡូម៉ែត្រ។


10-ទន្លេ Tobol និង Irtysh (ប្រទេសរុស្ស៊ី)
ទន្លេ Irtysh គឺជាទន្លេដែលឆ្លងកាត់ប្រទេសរុស្ស៊ី ប្រទេសចិន និង Kazakhstan មានប្រវែងប្រមាណ ៤,២៤៨ គីឡូម៉ែត្រ។ រីឯទន្លេ Tobol គឺជាដៃទន្លេដ៏ធំមួយរបស់ទន្លេ Irtysh មានប្រវែងស្មើនឹង ១,៦៦០ គីឡូម៉ែត្រ ក៏បានមកប្រសព្វគ្នានៅទីក្រុង Tobolsk។


11-ទន្លេ Chuia និង Katun (ប្រទេសរុស្ស៊ី)
ទន្លេ Chuia គឺជាទន្លេមួយដែលនៅតាមភ្នំ Altai ក្នុងប្រទេសរុស្ស៊ី និងមានប្រវែងប្រមាណ ៣២០ គីឡូម៉ែត្រ។ ទន្លេនេះបានមកជួបគ្នាជាមួយទន្លេ Kutan ដែលមានទីតាំងនៅភ្នំ Altai ភាគខាងត្បូង មានប្រវែង ៦៨៨ គីឡូម៉ែត្រ។


12-ទន្លេ Mosel និង Rhine (ប្រទេសអាល្លឺម៉ង់)
ទន្លេ Mosel គឺជាទន្លេដែលហូរកាត់ប្រទេសបារាំង Luxembourg និងអាល្លឺម៉ង់ មានប្រវែងប្រមាណ ៥៤៥ គីឡូម៉ែត្រ។ វាបានមកជួបប្រសព្វគ្នាជាមួយទន្លេ Rhine ក្នុងប្រទេសអាល្លឺម៉ង់ ដែលវាជាទន្លេមួយ ក្នុងតំបន់អ៊ឺរ៉ុប មានប្រវែង ១,២៣០ គីឡូម៉ែត្រ។


13-Black River និង Aragvi River (ប្រទេស Georgia)
Black River គឺជាទន្លេមួយ ដែលមានប្រវែង ២១ គីឡូម៉ែត្រ និងហូរចូលទៅក្នុងវាលល្បាប់ភក់ Okefenokee ក្នុងប្រទេសអាមេរិក ពីតំបន់ Georgia។ ទន្លេនេះបានមកជួបគ្នាជាមួយទន្លេ Aragvi ដែលនៅ Georgia ជម្រាលភាគខាងត្បូងនៃភ្នំ Caucasus ដែលទន្លេនេះមានប្រវែង ១១២ គីឡូម៉ែត្រការ៉េ។

14-ទន្លេ Kisha និង Belaya (ប្រទេសរុស្ស៊ី)
ទន្លេ Kisha គឺជាដៃទន្លេស្តាំ នៃទន្លេ Belaya ក្នុងភាគនិរតី ប្រទេសរុស្ស៊ី និងហូរកាត់រដ្ឋ Adygea ប្រវែង ៥២ គីឡូម៉ែត្រ។ រីឯទន្លេ Belaya គឺជាទន្លេដែលហូរកាត់តំបន់ Bashkortostan និងសហព័ន្ធរុស្ស៊ី ដែលមានប្រវែងរហូតដល់ទៅ ១,៤៣០ គីឡូម៉ែត្រ៕


ប្រភព៖ Bright Side | Wikipedia
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email