Loading...

Sunday, December 25, 2016

ទឹកចិត្តម្តាយជាឆ្កែញី បានចំណីហើយ មិនហ៊ានស៊ី ព្រោះទុកចិញ្ចឹមកូន ធ្វើឲ្យរំភើបចិត្ត និងផ្អើលពេញហ្វេសប៊ុក


ប្រទេសថៃ៖ តាមរយៈវីដេអូមួយដែលបានបង្ហាញពីទឹកចិត្តជាម្តាយរបស់សត្វឆ្កែញី១ក្បាល ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ទឹកចិត្តជាម្តាយដ៏ប្រពៃរបស់ ឆ្កែញី ខាំចំណីនៅនិងមាត់ហើយ តែមិនហ៊ានស៊ី បែរជារត់សំដៅរកកូនតូចៗ ដើម្បីបញ្ចុកចំណីទៅវិញ ទឹកចិត្តជាម្តាយ មិនថាមនុស្ស ឬសត្វ សុខចិត្តអត់ខ្លួនឯង ឲ្យកូនៗបានឆ្អែត។ នេះហើយជាមូលហេតុធ្វើឲ្យម្នាក់ៗ ស្រក់ទឹកភ្នែក ស្ទើរគ្រប់ៗគ្នា ព្រោះនឹកឃើញដល់គុណម្តាយរបស់ខ្លួន។

បើតាមប្រភពបានឲ្យដឹងថា វីដេអូមួយនេះ ត្រូវបានថត និងបង្ហោះចែកចាយ ដោយម្ចាស់គណនីហ្វេសប៊ុកម្នាក់ឈ្មោះ «Noon S. Wongyuen» កាលពីថ្ងៃទី16 ខែធ្នូ ថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ។

តារយៈវីដេអូនោះ យើងឃើញអ្នកនាង Noon បានឲ្យជើងមាន់១ដុំទៅឆ្កែញីមួយក្បាល ហើយវាក៏បានខាំជាប់និងមាត់ ដោយពុំព្រមស៊ីនោះទេ តែបែរជារត់យកទៅឆ្ងាយបាត់។ ប៉ុន្មាននាទីក្រោយមក ស្រាប់តែវាត្រលប់មកវិញ សុំចំណីអ្នកនាងNoon ម្តងទៀត ជាហេតុធ្វើឲ្យនាង មានការងឿងឆ្ងល់យ៉ាងខ្លាំង។ ដូច្នេះអ្នកនាង Noon ក៏បានដកទូរស័ព្ទថតវីដេអូនេះឡើង អំពីសកម្មភាពដ៏ចម្លែករបស់ឆ្កែញី១នេះ។

ទីបំផុត... ការពិតក៏បានលាតត្រដាង!! ឆ្កែញី១ក្បាលនេះ វាពាំជើងមាន់ដែលសុំបាន ទៅឲ្យចំណីកូនតូចៗរបស់វាចំនួន ៤ក្បាលទៀតស៊ី ចំណែកខ្លួនវាជាម្តាយ សុខចិត្តឈរលេបទឹកមាត់ប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោមដែលរៀបរាប់អំពីសកម្មភាពទាំងស្រុងដូចតទៅ៖



ប្រភព៖ Bangkok Coconuts
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email