Loading...

Thursday, December 22, 2016

លោកតាល្ខោនខោល បានធ្លាក់ខ្លួនឈឺខ្លាំង តែពុំត្រូវបានអ្នកបណ្តាញសង្គម ភាគច្រើនមានការចាប់អាម្មរណ៍


ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបខ្លះៗមកហើយ ពីលោកតា យិត សារិន ជាសាស្ត្រា ចារ្យល្ខោនខោល បានធ្លាក់ខ្លួនឈឺខ្លាំង រហូតត្រូវបញ្ចូនទៅប្រទេសថៃជាបន្ទាន់ផងដែរ កាលពីថ្ងៃទី ២០ ខែធ្នូ កន្លងទៅនេះ។

កាលពីម្សិលមិញ មានគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានបង្ហោះរូប និងសកម្មភាពរបស់លោកតា ពេលពិសារអាហារ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សុរិន។ ក្នុងនោះដែរ រូបលោក ក៏បានសរសេររៀបរាប់ថា "នេះជាវីដេអូលោកតា កំពុងតែពិសារអាហារពេលព្រឹកនៅមន្ទីរពេទ្យសុរិន ពេលដែលផុសតារាថៃ ឬតារាទាត់បាល់ណាម្នាក់ មានបញ្ហានាំគ្នា Share ច្រើនគ្នា តែពេលនេះ លោកតាល្ខោនខោល ដែលខំថែនូវសិល្បៈនេះជូនជាតិ ធ្លាក់ខ្លួន ឈឺហេតុអ្វីមិន Share ជួយ ដូចនឹងតារាថៃ ដែលទៅ ខ្ញុំពិតជាសោកស្តាយ និងអាណិតលោកតាជាខ្លាំង។ លេខទំនាក់ទំនងដើម្បី ជួយលោកតា 070 660088 076 7777371"។

សារមួយនេះ គឺបានបង្ហាញឲ្យឃើញថា បុរសរូបនោះ ពិតជាអន់ចិត្ត ហើយថែមទាំងធ្វើការប្រៀបធៀប លោកតា និងតារាថៃ ដែលមនុស្សភាគច្រើន បាននាំគ្នាបន់ស្រន់ និងស៊ែររូបយ៉ាងច្រើនសន្ធឹកសន្ធាប់ ពេលតារាថៃណាមួយ ឈឺធ្ងន់ម្តងៗ តែបើជាលោកតា យិត សារិនវិញ មិនសូវមានអ្នកណាខ្វល់ និងចាប់អារម្មណ៍បន្តិចសោះ៕





ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email