loading...
Loading...

Tuesday, December 13, 2016

ផលិតករ​​រឿង "វិកលចរិត" ចាប់​ផ្ដើម​បាក់​ទឹក​ចិត្ត​

loading...

Loading...

លោក ហ៊ុយ យ៉ាឡេង ជា​ផលិតករ​ និង តួឯក​ប្រុស​រឿង "វិកល​ចរិត" បាន​ត្អូញ​ត្អែ​ថា​លោក​កំពុង​តែ​បាក់​ទឹក​ចិត្ត​នៅ​ពេល​ដែល​រឿង​លោក​ខំ​ផលិត​ឲ្យ​មាន​គុណភាព​តែ​ពុំ​សូវ​មាន​អ្នក​ចូល​រួម​គាំទ្រ​បើ​ធៀប​ទៅ​នឹង​រឿង​បែប​កំប្លែង​ និង​រឿង​បរទេស។

​ផលិតករ​រូប​នេះ​លើក​ឡើង​ថា លោក​ចំណាយ​ថវិកា​ប្រមាណ​ជា​ ៤-៥ ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ផលិត​​ និង​ពង្រឹង​គុណភាព​ឲ្យ​មើល​ទៅ​មាន​ការ​ទទួល​ស្គាល់​ច្រើន ប៉ុន្តែ​អ្វីៗ​មិន​ដូច​គិត​នោះ​ទេ​​។ លោក​ថា សន្ទុះ​អ្នក​គាំទ្រ​ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​បើ​ធៀប​ជា​មួយ​រឿង​បរទេស​មួយ​ចំនួន​ដែល​មាន​បច្ចេកទេស​និង​សាច់​រឿង​ប្រហាក់​ប្រហែល។

“​អាច​មក​ពី​សាច់​រឿង​ខ្ញុំ​ថ្មី​ពេក ទើប​គេ​មិន​ទាន់​ទទួល​ស្គាល់ តែ​ខ្ញុំ​សូម​ឲ្យ​យុវវ័យ​​កម្ពុជា​សាក​ល្បង​ចូល​ទស្សនា​ភាពយន្ត​បែប​រន្ធត់​មួយ​នេះ​ ព្រោះ​ថា​ បើ​រឿង​នេះ​មិន​មាន​ការ​គាំទ្រ​ទេ ខ្ញុំ​មិន​បន្ត​នៅ​លើ​វិស័យ​នេះ​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្ដើម​បាក់​ទឹក​ចិត្ត​ដែរ" លោក​បន្ត។


​​រឿង "វិកល​ចរិត" បាន​បញ្ចាំង​២​ថ្ងៃ​ហើយ​តែ​បើ​មើល​ចំនួន​អ្នក​ទស្សនា​វិញ​ មិន​ដល់​៥​ពាន់​នាក់​ផង​ បើ​សរុប​គ្រប់​រោង​ភាពយន្ត។ ហ៊ុយ យ៉ាឡេង បញ្ជាក់​ថា លោក​​ធ្វើ​រឿង​បែប​ភ័យ​រន្ធត់​​ព្រោះ​ចង់​ឲ្យ​យុវវ័យ​កម្ពុជា​មាន​រឿង​ខ្មែរ​បែប​នេះ​មើល​ខ្លះ មិន​មែន​មាន​តែ​បែប​កំប្លែង​តែ​មួយ​មុខ​នោះ​ទេ ហើយ​ក៏​មិន​ចង់​ឲ្យ​យុវវ័យ​ចាប់​អារម្មណ៍​តែ​រឿង​បរទេស​សុទ្ធ​សាធ​នោះ​ដែរ។


ម្ចាស់​ស្នាដៃ​រឿង​ "ខ្មោច​ដើម​ចេក​ជ្វា" អះ​អាង​បន្ថែម​ទៀត​ថា អ្នក​ដែល​បាន​ចូល​រួម​ទស្សនា​ភាគ​ច្រើន​ គឺ​សរសើរ​អំពី​សាច់​រឿង​​ក៏​ដូច​ជា​បច្ចេកទេស​ប្លង់​ថត​រួម​ជា​មួយ​ប្រព័ន្ធ​សំឡេង​គឺ​មិន​ចាញ់​ភាពយន្ត​រន្ធត់​ល្បី​ៗ​​របស់​បរទេស​ប៉ុន្មាន​នោះ​ទេ។ ដូច្នេះ​ហើយ​លោក​ចង់​ឲ្យ​យុវវ័យ​ទាំង​អស់​សូម​ចូល​រួម​ជួយ​គាំទ្រ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ និង​កាត់​បន្ថយ​បរទេស​និយម​ខ្លះ ដើម្បី​ឲ្យ​ផលិតករ​ខ្មែរ ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ផលិត​ភាពយន្ត​ល្អៗ​បន្ថែម​ទៀត៕​

ប្រភព៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email