Loading...

Saturday, December 3, 2016

ដុតកាំជ្រួចលេងនៅឆ្នេរអូរឈើទាល ស្រាប់តែផ្ទុះបណ្តាលឲ្យរបួសធ្ងន់ និងស្រាល៣នាក់


(ព្រះសីហនុ)៖ ក្រុមភ្ញៀវទេសចរជនជាតិខ្មែរ ដែលបានទៅកម្សាន្ដ នៅចំណុចឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ បាននាំគ្នាដុតកាំជ្រូចលេង ស្រាប់តែផ្ទុះត្រូវ បណ្ដាលឲ្យជនរងគ្រោះ៣នាក់ រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង៨៖៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចឆ្នេរអូរឈើទាល តូបលេខ៩១១។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទី១៖​ឈ្មោះ ហ៊ុន​ ច្រឹន ភេទប្រុស​ អាយុ៣៥ឆ្នាំ មានទីលំនៅ​ស្រុក​ឈូក​ ខេត្ត​កំពត ​របួសបែកក្រដាស់ត្រចៀក, ជនរងគ្រោះ ទី២៖ឈ្មោះ ហ៊ុន ​ហ៊ន ភេទប្រុស ​អាយុ៣៣ឆ្នាំ រងរបួសស្រាល និងជនរងគ្រោះទី៣៖​ឈ្មោះ អន​ ម៉ាន់​ដាណី​ អាយុ៣ រស់នៅរាជធានីភ្នំពេញ រង​របួស​ធ្ងន់​។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ៕






ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email