Loading...

Wednesday, December 21, 2016

គ្រូវ័យក្មេងហោរា​អគ្គី​នេត្រ ព្រលះ​តារាដ៏ល្បី «ដេ​ននី​ ខ្វាន់» ​វិញ​យ៉ាង​ចាស់ដៃ​តែម្ដង


ភ្នំពេញ ៖ ក្រោយពី​មាន​បណ្ដាញ​សារព័ត៌មាន​ជាច្រើន ពិសេស​កម្ពុ​ជា​ថ្មី បាន​ចុះផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​ដេ​ន​នី ខ្វាន់ ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ការ​ប្រើ​ពាក្យសម្តី​ជេរប្រមាថ​លើ​ស្ត្រីភេទ ពី​សំណាក់​ហោរា​អគ្គី​នេត្រ​នោះ នៅ​មុននេះ​បន្តិច​ហោរា​អគ្គី​នេត្រ បាន​សែរ​នូវ​រឿង​ដែល​នាង​ប្រតិកម្ម​នោះ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ព្រលះ​នាង​វិញ​ម៉ា​ចាស់ដៃ​តែម្ដង​។​

ហោរា​វ័យក្មេង​អគ្គី​នេត្រ បាន​សែរ​នៅ​លើ​ផេ​ក​របស់​ខ្លួន​នូវ​រឿង​ដែល​នាង​នេ​នី​ខ្វាន់​ប្រតិកម្ម ភ្ជាប់​ជាមួយ​ការ​សរសេរ​ឆ្លើយតប​ដូច្នេះ​ថា ខួរក្បាល​មាន តែ​គ្មាន​ចេះ​គិត​ឡើយ កុំ​ត្រចៀក​ស និង កុំ​ខ្វាក់ភ្នែក បើ​មិន​ដឹង​រឿង​ច្បាស់ កុំ​ចង់​ល្បី​ពេក រឿង​ខ្លួនឯង​ក្រសួង​ព្រមាន​មិន​ចេះ​កែ​​ចរិត ហើយ​មក​ចោទប្រកាន់​លោកគ្រូ​ បើកភ្នែក​បើក​ត្រចៀក​មើល​វីដេ​អូ ដែលលោកគ្រូ​ឡាយ​ឲ្យ​បាន​ច្បាស់​កុំ​យក​អា​វីដេអូ គេ​កាត់ចោល​យក​ចំណុច​ជេរ មក​កាត់​សេចក្តី បើ​មនុ​ស្ស​ចរិត​ថោក​ត្រូវតែ​ជេរ​គឺ​មិន​ខ្លាច​ឡើយ។

លុះ​ក្រោយ​មក​ទៀត​ ហោរា​វ័យក្មេង​រូប​នេះ ​ក៏​បាន​Live ​វីដេអូ​​បញ្ជាក់​ពី​មូលហេតុ​ ដែល​ខ្លួន​​ជេរ​ស្ត្រី​ម្នាក់ ​នា​ពេល​កន្លង​មក ​ដោយ​សរសេរ​ភ្ជាប់​​ជាមួយ​វីដេអូ​Live ​នោះ​ថា ​ហេតុអី្វ​បាន​លោកគ្រូ​ជេរ​ស្រី​ម្នាក់​នឹងខ្លាំងយ៉ាងនេះ? មើលvideo ពេញ​ទៅ​ថា​លោក​អ្នក​ខឹងខ្លាំងដែរទេ។

សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ៖
តារា​សម្តែង​កញ្ញា ដេ​ន​នី ខ្វាន់ បាន​បន្ថែមទៀតថា និយាយ​មែន​សម្រាប់​ខ្ញុំ​ក៏​ជឿ​លើ​គ្រូទាយ​ដែរ តែ​មិនសូវ​ងប់ងុល​នោះទេ ព្រោះ​ភាគច្រើន​បើ​រាសី​មិនល្អ គឺ ខ្ញុំ​តែងតែ​និមន្ត​ព្រះ​សូត្រមន្ត​កាត់​គ្រោះ​ហើយ​ពេលខ្លះ​ព្រលែង​សត្វ ឬក៏​ឲ្យ​ពុក​ម៉ែ​ខ្ញុំ​ស្រោច​ទឹក​ឲ្យ​ពរ​តែ​ប៉ុណ្ណឹង​គឺ​ល្អ​ណាស់​ហើយ​..​។ ចំពោះ​គ្រូទាយ​ម្នាក់នេះ​មួយ​ភាគរយ​ក៏​ខ្ញុំ​មិន​ជឿ​ដែរ គ្រូ​អី​ជេរ​ស្រី​ដូច​គេ​ច្រៀង​ចឹ​ង​ប្រើ​យន្ត​សុទ្ធតែ​រូប​អាសអាភាស​បើ​ជេរ​ប៉ះ​ខ្ញុំ​វិញ​ធានា​ម៉ា​ស៊ី​បាយ​គុក​ឆ្ងាញ់៕



ប្រភព៖ Kampucheathmey.com

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email