Loading...

Friday, December 23, 2016

យន្តហោះ​​​ដឹក​អ្នកដំណើរ​ ១១៨ នាក់​ ត្រូវ​ចោរប្លន់​មុន​នេះ​បន្តិច


មុន​នេះ​បន្តិច​ក្នុង​ប្រទេស​លីប៊ី​មាន​ហេតុការណ៍​ប្លន់​យន្តហោះ​មួយ​បាន​កើត​ឡើង ដោយ​គេ​ជឿ​ថា​លើ​យន្តហោះ​​មាន​ផ្ទុក​អ្នក​ដំណើរ​ ១១៨ នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Times of Malta។

​​​​​​​​​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​លីប៊ី​ The Libyan Afriqiyah Airways ម៉ូដែល​ A320 ដែល​គេ​ជឿ​ថា​​ត្រូវ​បាន​ចោរ​ប្លន់​នោះ​គឺ​ធ្វើ​ដំណើរ​​ក្នុង​ស្រុក​ពី​ទីក្រុង​ Sebha ទៅ​កាន់​ទីក្រុង​ Tripoli ​ប៉ុន្តែ​បាន​​បង្វែរ​ទិសដៅ​ពាក់​កណ្ដាល​ផ្លូវ​ដោយទៅ​ចុះ​ចត​នៅ​ឯ​ប្រទេស​ Malta។ បន្តិច​ក្រោយ​មក​ប្រធានាធិបតី​ប្រទេស​ Malta លោក​ Joseph Muscat ក៏​បញ្ជាក់​​តាម​គណនី​ Twitter ពីការចុះចត​របស់យន្តហោះ​ដែល​ត្រូវ​ចោរ​ប្លន់​នេះ។

ការ​រាយការណ៍​​ចុងក្រោយបាន​បញ្ជាក់ថា​លើ​យន្តហោះ​​​មាន​ចោរ​ប្លន់​ចំនួនពីររូប ដែលមាន​ប្រដាប់​ដោយ​គ្រាប់​បែក​ដៃ​។ សមត្ថកិច្ច​នៅ​អាកាសយានដ្ឋាន​ The Malta បាន​ឲ្យ​ដឹង​ថា​ក្រុម​សង្រ្គោះ​បន្ទាន់​ជា​ច្រើន​​ក្រុម​ត្រូវ​បាន​ដាក់​ពង្រាយ​រួច​រាល់​​អស់ហើយ​នៅ​​ក្បែរ​ទីតាំង​យន្តហោះ​ចុះ​ចត ដើម្បី​ត្រៀម​បំពេញ​ប្រតិបត្តិការ៕



ប្រភព៖ Dailymail
ប្រែ​សម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email