Loading...

Sunday, December 4, 2016

ចាប់​បាន​ចោរប្លន់​ស្រី​បង្ខំ​ឱ្យ​ដើរ​ស្រាត​នៅ​ម៉ិ​ក​ស៊ិ​ក


«Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ត្រី​ម៉ិ​ក​ស៊ិ​ក​៣​នាក់​ត្រូវ​គេ​បង្ខំ​ឱ្យ​ដោះ​អាវ​ចេញ ហើយ​យកដៃ​បិទ​បាំង​សុដន់ និង​អវយវៈ​ភេទ​ដើរ​តាម​ផ្លូវ​កណ្តាល​ក្រុង​វ៉ា​តា​បេ​ម​ប៉ូ រដ្ឋ​សូ​ណូ​រ៉ា ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ក្រោយ​ពី​ចាប់ខ្លួន​បាន​ពី​បទ​ប្លន់​។ នៅ​ពេល​ស្ត្រី​អាក្រាត​ទាំងនោះ​ដើរ​កាត់​សាលាក្រុង មនុស្ស​មួយ​ចំនួន​បាន​ថតរូប និង​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។

លោក​ហេ​រី​អូ​ដូ​រ៉ូ សូ​តូ ចៅហ្វាយ​ក្រុង​ឱ្យ​ដឹង​ថា រឿងហេតុ​នោះ​កើតឡើង​ដោយសារ​ពួក​នាង​ជា​ចោរប្លន់ ហើយ​ពេល​ចាប់ខ្លួន​បាន​គេ​ក៏​បង្ខំ​ឱ្យ​ដើរ​ស្រាត​នៅ​ជុំវិញ​ក្រុង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ប្តឹង​អាជ្ញាធរ​ទេ ។

ចំណែក​អាជ្ញាធរ​យល់​ពី​អារម្មណ៍​របស់​ពួក​នាង តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ភាគី​ណាមួយ​ដឹង​ច្បាស់​ថា តើ​ពួក​នាង​នៅ​កន្លែង​ណា​ទេ?

មិន​ទាន់​មានការ​បញ្ជាក់​ពី​ឈ្មោះ​របស់​ស្ត្រី​ទាំង​៣​នាក់​នោះ និង​អ្នក​ដែល​បង្ខំ​ឱ្យ​ពួក​នាង​ដើរ​ស្រាត​ទេ ៕



ប្រភព៖ កោះសន្តិភាព

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email