Loading...

Wednesday, December 21, 2016

មិនសូវស្រួល! ថៃហាក់ងាករក​ចិនកាន់​តែខ្លាំង និងគ្រោង​សាងសង់ «រោងចក្រផលិត​សព្វាវុធ ជាលើកដំបូង» ខណៈ​ទំនាក់ទំនង​​ជាមួយ​អាមេរិក​គាំងស្តូក​


(បាងកក)៖​ រដ្ឋាភិបាលថៃ និងចិនកំពុងពិភាក្សាគ្នាពាក់ព័ន្ធនឹងការសាងសង់រោងចក្រ​ផលិតបរិក្ខាយោធា​នៅក្នុងប្រទេសថៃ ដែលនេះគឺជាសញ្ញាថ្មីបំផុតមួយ​នៃការឆ្ពោះទៅរកការផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អមិនធ្លាប់​មាន​រវាង​ទីក្រុង​ប៉េកំាង និងសម្ព័ន្ធមិត្តដ៏ចំណាស់របស់សហរដ្ឋអាមេរិកមួយនេះ ខណៈចិនក៏បាន និងកំពុងពង្រីក​​ឥទ្ធិពល​ដើម្បីកាត់បន្ថយ​អំណាចផ្ដាច់មុខ​ របស់អាមេរិកនៅអាស៊ីផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងប្រាប់សារព័ត៌មានខាងលើ ​អ្នកនាំពាក្យក្រសួង​ការពារជាតិថៃ លោក Kongcheep Tantravanich បានឱ្យដឹងថា «នៅក្នុងជំនួបមួយ​នៅទីក្រុងប៉េកាំង កាលពីសប្ដាហ៍មុន​រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwan បានប្រាប់​សមភាគីចិន លោក Chang Wanquan​ ថា​រដ្ឋាភិបាលថៃ​មានចំណាប់​អារម្មណ៍ ក្នុងការសាងសង់​រោងចក្រសម្រាប់​ជួសជុល និងរក្សាទុកបរិក្ខាយោធាចិន ដែលយើងមានស្រាប់នៅពេល​បច្ចុប្បន្ន​ក្នុងវិស័យអាវុធរបស់យើង [...] ហើយយើងក៏​មានគោលបំណង​ផងដែរ​ក្នុងការត្រួត​ពិនិត្យលើ​លទ្ធភាព សាងសង់រោងចក្រ​ផលិតអាវុធ​ធន់ស្រាល​ និងបរិក្ខាយោធា​ផ្សេងៗទៀត ​ដែលពាក់ព័ន្ធ​នឹងវិស័យសន្តិសុខជាតិ ដូចជាយន្ដហោះ​គ្មានមនុស្សបើក (Drone)​ ជាដើម»
គួរបញ្ជាក់ថា​ទំនាក់ទំនងរវាងថៃ និងសហរដ្ឋអាមេរិកបានជាប់គាំង​បន្ទាប់ពីការកើតមាន​រដ្ឋប្រហារ​​យោធា​កាលពី​ខែឧសភា ឆ្នាំ២០១៤ ហើយមិនតែប៉ុណ្ណោះ​ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់បាននិយាយដែរថា ទំនាក់​ទំនង​ទ្វេភាគីរវាងប្រទេសទាំងពីរ​នឹងមិនអាចត្រឡប់មករក​ភាពប្រក្រតី​វិញឡើយ ដារាបណា​លិទ្ធិ​ប្រជាធិបតេយ្យ​មិនត្រូវបានអនុវត្តន៍​សាជាថ្មី ហើយលើសពីនេះ​ទៅទៀត​សហរដ្ឋអាមេរិក ក៏បានបង្កក​ជំនួយផ្នែកសន្តិសុខ និងការពារជាតិ​សម្រាប់ថៃផងដែរ។

ហេតុដូច្នេះហើយទើបក្រោយពេលរដ្ឋាភិបាលយោធាថៃ​ឡើងកាន់អំណាច នាយករដ្ឋមន្ត្រីថៃ​បច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា បានសាកល្បង​ស្វែងរកតុល្យភាព​ជាមួយសហរដ្ឋអាមេរិក តាមរយៈការអភិឌ្ឍ​ទំនាក់ទំនង​ជាមួយចិន និងរុស្ស៊ី ហើយបើទោះបីជាបែបនេះក្តីក៏​រដ្ឋាភិបាលយោធាថៃ​ធា្លប់បានសន្យាថា នឹងរៀបចំការ​បោះឆ្នោតដែលគ្រោងនឹងធ្វើ​ឡើងនៅ​ឆ្នាំ២០១៧៕

ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email