Loading...

Wednesday, December 21, 2016

អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំ ប្រទេសតួកគី បានស្លាប់ ដោយការបាញ់ពីខ្មាន់កាំភ្លើង (មានវីដេអូ)


(តួកគី)៖ ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានចេញផ្សាយ Update ភ្លាមៗនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសតួកគី ដែលត្រូវខ្មាន់កំាភ្លើងបាញ់ឱ្យរបួសធ្ងន់ នៅអំឡុងពេលចូលរួមទស្សនាការតាំងពិព័ណ៌រូបថតមួយ នៅក្នុងទីក្រុងអង់ការ៉ា នៅពេលនេះគាត់បានស្លាប់ហើយ។

អគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអង់ការ៉ា លោក Andreї Karlov ត្រូវបានខ្មាន់កាំភ្លើងបាញ់ឱ្យរបួសធ្ងន់ធ្ងរ ហើយលោកត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ប៉ុន្តែដោយសាររងរបួសធ្ងន់ធ្ងរពេក គាត់បានស្លាប់បាត់បង់ជីវិតហើយនៅពេលនេះ។ ស្ថានទូតរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយនៅឡើយទេជុំវិញករណីបាញ់ប្រហារនេះ សូម្បីតែព័ត៌មានពាក់ព័ន្ធនឹងខ្មាន់កាំភ្លើង ក៏ពុំទាន់ត្រូវបានគេបញ្ជាក់នោះដែរ៕

(បំរាម៖ វីដេអូខាងក្រោមនេះ អាចធ្វើឲ្យអ្នកតក់ស្លុត ឬភ័យខ្លាច!! វីដេអូនេះសម្រាប់តែយុវជនអាយុ ១៨ឆ្នាំឡើង)



(វីដេអូនេះសម្រាប់តែយុវជនអាយុ ១៨ឆ្នាំឡើង)










ប្រភព៖ Mail Daily
ប្រែសម្រួល៖ Baykdang
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email