Loading...

Saturday, December 10, 2016

នារីក្មេងរងរបួសធ្ងន់ដោយសារបើករថយន្តគេចអ្នកដំណើរជ្រុលបុកឡើងសួនក្បែររង្វង់មូលវិមានឯករាជ្យ

រាជធានីភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់បានរបួសជើងធ្ងន់ធ្ងរ ក្រោយរូបនាងបានបើករថយន្តក្នុងល្បឿនលឿន ហើយគេចអ្នកជិះម៉ូតូក៏ជ្រុលទៅបុកឃឿនសួនច្បារក្បែរវិមានឯករាជ្យតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅប្រហែល២០០ម៉ែត្រខាងត្បូងរង្វង់មូលវិមានឯករាជ្យ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-2290 បើកបរដោយនារីវ័យក្មេងម្នាក់ក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវព្រះនរោត្ដម លុះមកដល់ចំណុចកើតហេតុ នារក៏បានបើកគេចម៉ូតូមួយគ្រឿងនៅពីមុខរថយន្ត បណ្តាលឲ្យរេចង្កូតទៅបុកឃឿនផ្លូវតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ចំណែកឯនារីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត្រដឹកទៅសង្គ្រោះ៕





ប្រភព៖ doungcheatkhmer
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email