Loading...

Saturday, December 24, 2016

មហា​ភ្នំភ្លើង​ដ៏​មហន្តរាយ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប ដែល​បាត់​សកម្មភាព​ជាង ២០ ម៉ឺន​ឆ្នាំ ឥឡូវ​រកកល់​ផ្ទុះ​ជាថ្មី​ម្តងទៀត​


​ភ្នំភ្លើង​អ៊ីតាលី​ឈ្មោះ Campi Flegrei ឬ ហៅថា "​វាល​ព្រះ​អគ្គី​" កំពុង​រកកល់នឹង​ផ្ទុះ​ម្តង​ទៀតហើយ​។ មាត់​ភ្នំភ្លើង​ប្រវែង​មុខកាត់​ប្រមាណ​ជា ១២ គីឡូម៉ែត្រ​របស់​ភ្នំភ្លើង​នៅជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នេះ​គឺជា​ការស្រុត​នៃ​កំពូលភ្នំ​ភ្លើង​បុរាណ​មួយ ដោយ​វា​ចេញ​ជា​ទម្រង់​រាបស្មើ​បែបនេះ នៅពេល​ក​ម្អែ​ភ្នំភ្លើង​ផ្ទុះឡើង​ចុងក្រោយបង្អស់​។​

ភ្នំភ្លើង​នេះ​ហាក់បីដូចជា​កំពុង​ឡើង​កម្ដៅ​ខ្លាំង​ហើយ​ថ្មីៗ​នេះ​។ ទស្សនាវដ្ដី​មួយ​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា អ្នកវិទ្យាសាស្ត្រ​រាយការណ៍​ថា សម្រុត​ភ្នំភ្លើង​កំពុង​ឈានទៅដល់​ចំណុច​បម្រុង​នឹង​ផ្ទុះ​ឡើងវិញ​ម្តងទៀត​ពេល​វា​កម្តៅ​ខ្លាំង​ទៅៗ ដោយ​បញ្ចេញ​នូវ​ឧស្ម័ន និង​សារធាតុ​រាវ​ដ៏​ក្តៅ​។​

​តាម​ការព្យាករណ៍ ភ្នំភ្លើង​ដ៏​ល្បីល្បាញ​មួយ​នេះ​អាច​នឹង​ផ្ទុះ​នៅពេល​ណាមួយ​ជាមិនខាន​។ នេះ​បើ​យោងតាម​អាជ្ញាធរ​លោក Giovanni Chiodini ជា​អ្នកជំនាញ​ផ្នែក​ភ្នំភ្លើង​នៅ​វិទ្យាស្ថាន National Institute of Geophysics ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។ ហើយ​ឥឡូវនេះ មានការ​ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន ដោយ​ការផ្ទុះ​ភ្នំភ្លើង​មួយ​នឹង​អាច​បំផ្លិចបំផ្លាញ​ទៅដល់​មនុស្ស​ប្រមាណ ៥០ ម៉ឺន​នាក់​រស់នៅ​ក្បែរ​តំបន់​នោះ​។​

​សម្រុត​ភ្នំភ្លើង​នេះ​មាន​អាយុកាល ៣៩.០០០ ឆ្នាំ ដែលជា​ការផ្ទុះ​ដ៏​ធំ​បំផុត​ជាង​ឆ្នាំ​ណាៗ​ក្នុងអំឡុងពេល​ជាង ២០ ម៉ឺន​ឆ្នាំ​ក្នុង​ប្រវត្តិសាស្ត្រ​អឺរ៉ុប​៕



សូមទស្សនាវីដេអូ៖


ប្រភព៖ Washingtonpost
ប្រែសម្រួល៖ Khmeread

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email