Loading...

Wednesday, December 7, 2016

ម្ចាស់មេដាយ​មាស​ពិភពលោក សុខ ចាន់មាន មកដល់​កម្ពុជា​វិញ​ហើយ ជាមួយ​និង​មោទនភាពជាតិ!​


(ភ្នំពេញ)៖ កីឡាករប៉េតង់ឆ្នើមរបស់កម្ពុជា លោក សុខ ចាន់មាន ដែលទើបដណ្ដើមបានមេដាយមាសពិភពលោក ក្នុងព្រឹត្តិការណ៍ World Championships 2016 នៅប្រទេស Madagascar កាលពីថ្ងៃទី៤ ខែធ្នូ កន្លងទៅ បានធ្វើដំណើរមកដល់មាតុភូមិវិញនាយប់ថ្ងៃពុធ ទី៧ ខែធ្នូនេះ ជាមួយនិងពិធីទទួលយ៉ាងអធិកអធម។

ដូចអ្វីដែលបានគ្រោងទុកម្ចាស់មេដាយមាសពិភពលោករូបនេះ ត្រូវបានទទួលដោយរថយន្ត ដែលមានចងទងជាតិខ្មែរ និងហែរអមដោយក្បួនម៉ូតូកិត្តិយសចំនួន ១២គ្រឿង និងអ្នកហែហមជាច្រើនផ្សេងទៀត ពីអាកាសយានដ្ឋានអន្ដរជាតិ មកកាន់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីជួបសំណេះសំណាលជាមួយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ផងដែរ។

គួរបញ្ជាក់ថា សុខ ចាន់មាន បានក្លាយជាម្ចាស់មេដាយមាសពិភពលោលលើវិញ្ញាសាវាយយកពិន្ទុ ដែលមានគូប្រជែងចំនួន ៤៧នាក់មកពីជុំវិញពិភពលោក។ នៅក្នុងការប្រកួត ចាន់មាន ធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ រហូតសន្សំបានពិន្ទុឡើងវគ្គផ្ដាច់ព្រ័ត្រ និងបានប្រកួតឈ្នះកីឡាករបារាំង Boursicaud Bruno ដោយលទ្ធផល ៣៦-២៩ ដើម្បីឈ្នះមេដាយមាសពិភពលោកតែម្ដង ខណៈមេដាយប្រាក់ បានទៅកីឡាករបារាំង និងមេដាយសំរឹទ្ធ បានទៅកីឡាករថៃ និងកីឡាករអ៉ីតាលី។

ជោគជ័យនេះដែរ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្ដែងការអបអរសាទរ និងកោតសរសើរជាខ្លាំង ចំពោះការខិតខំប្រឹងប្រែង របស់កីឡាករកម្ពុជា ពិសេសគឺកីឡាករ សុខ ចាន់មាន ដែលបង្កើតបានកំណត់ត្រាថ្មីមួយទៀត ក្នុងការដណ្ដើមយកមេដាយមាស កម្រិតពិភពលោក ជូនប្រទេសជាតិ។ លើសពីនេះ សម្ដេចតេជោ ក៏បានប្រកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយកីឡាករឆ្នើមរូបនេះ នាវេលាម៉ោង ៤ល្ងាចថ្ងៃទី៩ ខែធ្នូខាងមុខផងដែរ នៅវិមានសន្តិភាព ដើម្បីសំណេះសំណាលអបអរសាទរ និង លើកទឹកចិត្តផងដែរ៕

















No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email