Loading...

Saturday, December 10, 2016

តារា​សម្ដែង​កូរ៉េ​ម្នាក់​ស្លាប់​ទាំង​វ័យ​ក្មេង​ដោយសារ​ជំងឺ​មហារីក


​អតីត​តារា​សម្ដែង​ស្រី​ជនជាតិ​កូរ៉េ​ឈ្មោះ Lee Jung Hoo បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ក្នុង​វ័យ​៣០​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៦ ហើយ​សាច់​ញាតិ​បងប្អូន​បាន​ធ្វើ​ពិធី​បុណ្យ​សព​របស់ Lee Jung Hoo នៅ​ថ្ងៃ​តែ​មួយ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​​របស់​គ្រួសារ​សព​លើ​បណ្ដាញ​សង្គម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ធ្នូ។


Lee Jung Hoo បាន​ចូល​សិល្បៈ​តាំង​ពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ ហើយ​រូប​នាង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្មេង​ស្រី​ដែល​មាន​ទេពកោសល្យ​ម្នាក់ ធ្លាប់​ដើរ​តួ​ក្នុង​ខ្សែ​ភាពយន្ត​កូរ៉េ​រឿង "The Princess Small”, “Single Goodbye” និង “Jang Hee Bin” ។

នៅ​ក្នុង​ឆ្នាំ​២០១៣ Lee Jung Hoo បាន​ប្រកាស​ដក​ខ្លួន​ពី​វិស័យ​សិល្បៈ​ភ្លាម​ៗ​ ដោយសារ​តែ​ជីវិត​អាពាហ៍ពិពាហ៍​និង​រូប​នាង​អះអាង​ថា​ចង់​យក​ពេល​វេលា​គិត​ពី​គ្រួសារ។ តែ​ជា​អកុសល ក្រោយ​ពី​រៀបការ​រួច Lee Jung Hoo រក​ឃើញ​ថា​នាង​មាន​ជំងឺ​មហារីក ហើយ​នាង​បាន​លាក់​ទុក​រឿង​នេះ​ពី​មហាជន តស៊ូ​ព្យាបាល​ដោយ​ស្ងាត់​ៗ។

អ្នក​ស្និទ្ធស្នាល​ជាមួយ Lee Jung Hoo បាន​ប្រាប់​ថា​ "ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Jung Hoo មាន​សេចក្ដី​សុខ​​នឹង​ជីវិត​របស់​នាង ហើយ​គ្រួសារ​របស់ Jung Hoo តែងតែ​នៅ​ជាមួយ​នាង​ជានិច្ច។ ​ជឿជាក់​ថា​ទោះ​បី​ជា Jung Hoo បាន​ចាកចេញ​ពី​ពិភពលោក​នេះ​មែន តែ​អ្នក​ទាំង​អស់​គ្នា​នឹង​ចាំ​រូប​នាង​រហូត" ៕




ប្រែ​សម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email