loading...
Loading...

Thursday, December 8, 2016

នារី​១៨​ឆ្នាំ ប្រកាស​លក់​ព្រហ្មចារី បាន​ជាង​២​លាន​ដុល្លារ ដើម្បី​ជួយ​គ្រួសារ

loading...

Loading...

នារី​វ័យ​ក្មេង​ម្នាក់ មាន​ឈ្មោះ​ថា Aleexandra Khefren ដែល​ប្រកាស​លក់​ព្រហ្មចារី នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ត្រូវ​បាន​អ្នក​ជំនួញ​សម្បូរ​ទ្រព្យ​ម្នាក់ ផ្តល់​តម្លៃ​ឲ្យ​រហូត​ដល់​ទៅ ១,៧​លាន​ផោន ឬ​ជាង ២​លាន​ដុល្លារ។



នារី​វ័យ​១៨​ឆ្នាំ សញ្ជាតិ​រ៉ូម៉ានី រូប​នេះ ដំបូង​ឡើយ​បាន​ដាក់​តម្លៃ ត្រឹម​តែ ៨៥០ ០០០​ផោន ឬ​ជាង ១​លាន​ដុល្លារ​ប៉ុណ្ណោះ ដោយ​សហការ​ជា​មួយ ទីភ្នាក់ងារ​អាល្លឺម៉ង់ «Cinderella Escorts»។ ប៉ុន្តែ​ការ​លក់​ព្រហ្មចារី​នេះ មាន​រឿង​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង រួម​ទាំង​ការ​គំរាម​កំហែង​កាត់កាល់​ឈប់​ទទួល​ស្គាល់ ពី​ក្រុម​គ្រួសារ​នាង​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា នាង Khefren បាន​ប្រាប់​ឲ្យ​ដឹង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ក្នុងកម្មវិធី «This Morning» របស់​ប្រទេស​អង់គ្លេស ថា នាង​បាន​រៀបចំ​គម្រោង​លក់​ព្រហ្មចារី​នេះ ដើម្បី​ជួយ​គ្រួសារ​នាង ពី​បញ្ហា​ហិរញ្ញវត្ថុ។



ផ្ទុយ​ទៅ​វិញ ឪពុក​របស់​នាង ឈ្មោះ Toni និង​ម្តាយ Elena បាន​និយាយ​ថា ពួក​គេ​មិន​មាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ឬ​ជិត​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​អ្វី​ឡើយ។ លោក Radu Raducu ឪពុក​មា របស់​នាង Khefren បាន​និយាយ​ថា គ្រួសារ​នាង​នឹង​មិន​និយាយ​រក​នាង​ម្ដង​ទៀត​ឡើយ ប្រសិន​បើ​នាង​ធ្វើ​បែប​នេះ​មែន។

លោក Raducu បាន​និយាយ​ថា «ម្តាយ និង​ឪពុក​របស់​នាង ខ្ពើមរអើម និង​មិន​យល់​ទាល់​តែ​សោះ​ថា ហេតុអ្វី​នាង​ធ្វើ​បែប​នេះ។ ពួកគេ​បាន​អង្វរ​នាង​កុំ​ឲ្យ​ធ្វើ​បែប​នេះ ប៉ុន្តែ​នាង​បាន​ប្រាប់​ឪពុក​ម្តាយ​នាង​ថា នាង​អាយុ​១៨​ឆ្នាំ​ហើយ អាច​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​បាន។ ពួកគេ​បាន​គំរាម​កំហែង​កាត់កាល់​នាង​ចោល។ វា​គឺ​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​មួយ»។



យ៉ាងណាមិញ ទីភ្នាក់ងារ «Cinderella Escorts» នឹង​ទទួល​បាន​ប្រាក់ ២០​ភាគរយ ចំពោះ​ការ​ជួយ​នាង​លក់​ព្រហ្មចារី។ ទីភ្នាក់ងារ​មួយ​នេះ​បាន​និយាយ​ថា «ការ​ណាត់​ជួប​គ្នា​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ អ្នក​ទិញ​អាច​ជ្រើស​រើស​សណ្ឋាគារ​មួយ ហើយ​នាង Khefren នឹង​ទៅ​ទី​នោះ ១​យប់»៕

ប្រភព៖ Metro
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email