Loading...

Thursday, December 8, 2016

ថៃ នរៈសត្យា៖ «បើនាង ដេន​នី ខ្វាន់ ចចេស​បន្ត​ផ្គើនដាក់មហាជន គឺ​នាង​​ជា​មនុស្ស​​មិន​ស្គាល់​តម្លៃ​ខ្លួន​ឯង​ឡើយ»


(ភ្នំពេញ)៖ បន្ទាប់ពីមានការទម្លាយរូបភាពសិចស៊ី ស្ទើរអាក្រាតកាយជាថ្មី ពីសំណាក់តារាស្រី នាង ដេននី ខ្វាន់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយត្រូវបានបណ្តាសារព័ត៌មាន ក្នុងស្រុកជាច្រើន បានយកទៅសរសេរចុះផ្សាយ ព្រោងព្រាត ធ្វើឲ្យមានការរិះគន់ជាថ្មី ដោយបានប្រើចំណងជើងផ្សេងគ្នា រហូតមានប្រតិកម្មឆ្លើយតប ពីរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា។

ដោយមានការចុះផ្សាយ ព្រមៗគ្នាបែបនេះ លោក ថៃ នរ:សត្យា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញមុខបញ្ជាក់ថា «ចំពោះខ្ញុំផ្ទាល់ ខ្ញុំយល់ថា ចំណងជើងនៃអត្ថបទនេះ ត្រដែតត្រដឹមពេកហើយ ក្នុងការប្រៀបធៀបកំសួលអង្សារ ដ៏ស្ទើរតែគ្មានកម្តៅគ្រប់គ្រាន់នេះ ទៅនឹងភ្នំភ្លើង volcance មួយដែលមានកម្តៅ រាប់រយពាន់អង្សារទៅវិញនោះ ហើយក៏ហាក់ដូចជា បានលើកកម្ពស់មនុស្ស ដែលកំពុងមានការនិន្ទាពីសំណាក់មនុស្សដូចគ្នា ឲ្យក្លាយទៅជាកំពូលស្ត្រីដ៏អស្ចារ្យ!»។

លោក ថៃ នរ:សត្យា បាននិយាយទៀតថា «ខ្ញុំស្ងប់អារម្មណ៍ ដោយខ្ញុំយល់ថា ឥតមាននរណាម្នាក់ផ្គើន ជាមួយខ្ញុំឡើយ គឺគេផ្គើនចំពោះខ្លួនគេទៅវិញទេ!។ ខ្ញុំគ្រាន់តែបានបំពេញកិច្ចការតាមតួនាទី ដោយពុំមានរង្គាសចិត្ត ហើយបែរជាកាន់តែអាណិត ដល់អ្នកដែលចចេសទាំងឡាយទៅវិញ ដោយខ្ញុំយល់ថា ការស្គាល់ខ្លួនឯងច្បាស់ និងស្គាល់មហាជនច្បាស់ ទើបជាមនុស្សដែលយល់ដឹងពីតម្លៃ និងគុណតម្លៃរបស់ខ្លួន ព្រមទាំងកាលវេលាជាក់ស្តែង នៃសង្គមបរិយាកាសរស់នៅរបស់ខ្លួន!»។

រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ថៃ នរ:សត្យា បានបន្តថា «ខ្ញុំក៏តែងតែបាននិយាយរួចហើយថា អ្នកប្រើសេរីភាព រហូតដល់អស់វានឹងអស់សេរីភាព ប្រើអ្នកប្រើសេរីភាពហួស ស្មើនឹងរំលួសសេរីភាពរបស់ខ្លួន ឲ្យកាន់តែសាបសូន្យទៅ…។ ខ្ញុំគ្មានចេតនាចង់បៀតបៀននរណាម្នាក់ឡើយ ហើយគ្រាន់តែចង់ប្រាប់ថា ល្បីថ្លៃថ្នូរ និងល្បីមិនថ្លៃថ្នូរ តើសុភាពស្ត្រី និងបុរសយើងគួរជ្រើសយកមួយណាប៉ុណ្ណោះ? »។

លោកបន្តថា «យើងខ្ញុំធ្វើការងារតាមវិជ្ជាជីវ: ដែលមានលិខិតបទដ្ឋានគតិយុត្តិនានា ជាមូលដ្ឋាន ហើយក៏អបស្ទបជាមួយមនោសញ្ចេតនាផងដែរ ព្រោះយើងខ្ញុំយល់ថា ច្បាប់តែឯកឯងមិនអាចធ្វើអ្វីបានឡើយ ដូចនេះយើងនឹងយកក្រមសីលធម៌ នៃអ្នកសិល្ប:ជាត្រីវិស័យគោលការណ៍គ្រឹះ គួបផ្សំជាមួយសត្យានុម័ត នៃក្រុមប្រឹក្សាវិន័យ និងក្រុមប្រឹក្សាពិន័យ ដើម្បីអនុវត្តន៍ការងាររបស់យើង ឲ្យមានប្រសិទ្ធិភាពចំពោះមុខ រាជរដ្ឋាភិបាល និងស្រទាប់មហាជន នៃព្រះរាជាណាចក្រកម្ពុជា នៃយើង៕










ប្រភព៖ Khmertalking

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email