Loading...

Wednesday, December 21, 2016

មូលហេតុនៅពីក្រោយសពបុរាណរយៈពេល ៥០០ឆ្នាំ ស្ថិតក្នុងទ្រុងទ្រាយល្អឥតខ្ចោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង!!


ប្រទេសអាហ្សង់ទីន៖ ថ្មីនេះ អ្នកវិទ្យាសាស្រ្តមួយក្រុមបានរកឃើញភ័ស្តុតាង នៅចន្លោះធ្មេញរបស់សពបុរាណមួយ ដែលផ្តល់ពន្លឺបញ្ជាក់អំពីមូលហេតុដែលសពបុរាណត្រូវបានគេសម្លាប់។

សាកសពបុរាណរបស់ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលបានកកអស់រយៈពេល ៥០០ឆ្នាំត្រូវបានគេរកឃើញក្នុងឆ្នាំ ១៩៩៩ នៅប្រទេសអាហ្សង់ទីន។ ទោះបីជា ការស្រាវជ្រាវត្រូវបានបញ្ចប់ និងត្រូវបានសន្និដ្ឋានថារាងកាយរបស់ក្មេងស្រីម្នាក់នេះ គ្មានជីវិតអស់រយៈពេល ៥សតវត្សរ៍ទៅហើយ ប៉ុន្តែសាកសពរបស់នាងត្រូវបានរកឃើញ ក្នុងទ្រុងទ្រាយយ៉ាងល្អឥតខ្ចោះ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនបានលើកឡើងថា ក្មេងស្រីម្នាក់នេះ ត្រូវបានគេជ្រើសរើសយកទៅពិធី​បូជាយញ្ញថ្វាយ​ដល់ព្រះអទិទេព សម្រាប់ហេតុផលសាសនា ក្នុងជំនាន់នោះ។

មានជំនឿថាក្នុងសម័យដើម នៅក្នុងប្រទេសអាហ្សង់ទីន ក្មេងជំទង់ៗត្រូវបានគេយកទៅកំពូលភ្នំខ្ពស់មួយ ហើយត្រូវបានគេបញ្ចុក ស្លឹកកូកា ឲ្យបរិភោគរហូតដល់ទីកន្លែងបញ្ចុះសព។ បន្ទាប់មក ទើបគេឲ្យក្មេងៗទាំងនោះផឹកថ្នាំពល់ម្យ៉ាងដែលធ្វើឲ្យពួកគេស្រវឹង បាត់បងស្មារតី។

ក្មេងស្រីម្នាក់នេះ ត្រូវបានគេជឿថាមានឈ្មោះ Maiden (កូនក្រមុំ) ត្រូវបានគេសម្លាប់នៅក្នុងពិធី​បូជាយញ្ញថ្វាយដល់ព្រះអទិទេព។ (សូមអូសទៅក្រោម ដើម្បីទស្សនាវីដេអូ)


សពបុរាណរបស់ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ ដែលបានកកអស់រយៈពេល ៥០០ឆ្នាំ។


ស្លឹកកូកា

សូមទស្សនាវីដេអូខាងក្រោម៖


រយៈពេលថ្មីនេះ អ្នកវិទ្យាសាស្ត្របានរកឃើញបន្ថែមទៀតថា ក្មេងស្រីនេះមានការឆ្លងមេរោគ ឬបាក់តេរីក្នុងពេលដែលនាងត្រូវបានគេបូជាយញ្ញថ្វាយដល់ព្រះអទិទេព។ ពួកគេនិយាយថាការឆ្លងមេរោគបាក់តេរីនេះគឺស្រដៀងគ្នាទៅនឹងជំងឺរបេង។ ពួកគេគិតថាការរកឃើញនេះមានសក្តានុពលអាចជួយក្នុងការព្យាបាលនៃជំងឺសម័យទំនើបនេះបាន៕

ប្រភព៖ Mail Daily
ប្រែសម្រួល៖ Khmer Freedom News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email