Loading...

Wednesday, December 7, 2016

ឪពុក​ម្ដាយ​បដិសេធ​ទឹក​ចិត្ដ​កូន​ក្រមុំ​លក់​ព្រហ្មចារី $១​លាន​ទិញ​ផ្ទះ​ឲ្យ​


​ក្រុង​ប៊ុយ​ការ៉េស: ឪពុក​ម្ដាយ​យុវតី​ម្នាក់​ដែល​អះអាង​ថា នាង​នឹង​លក់​ព្រហ្មចារី​របស់​ខ្លួន​នៅ​ក្នុង​តម្លៃ ១,០៧ លាន​ដុល្លារ​ដើម្បី​ជួយ​ទិញ​ផ្ទះ​ឲ្យ បាន​និយាយ​ថា ពួក​គេ​មិន​ត្រូវ​ការ​ប្រាក់​បែប​នោះ​ទេ​។

ឪពុក​ម្ដាយ​កញ្ញា អាលីសាន់ ដ្រា ខេហ្វ្រេន អាយុ ១៨ ឆ្នាំ នៅ​ទីក្រុង​ប៊ុយ​ការ៉េ​ស ប្រទេស​រ៉ូម៉ានី បាន​គំរាម​កាត់​កាល់​កូនស្រី​ចោល បើ​នាង​នៅ​តែ​ចចេស​ចង់​លក់​ខ្លួន​។

យុវតី​ដែល​ហ៊ាន​លះបង់​ដើម្បី​សងគុណ​ឪពុក​ម្ដាយ​នោះ​បាន​ឡើង​កម្មវិធី​ទូរទស្សន៍ «This Morning» និង​បាន​និយាយ​ប្រាប់​ពិធីករ​ហ្វីលីព ស្កូហ្វៀល និង​ហូលី វីល​ឡោសប៊ី ថា​៖ «​កាល​ពី​ខ្ញុំ​អាយុ ១៥ ឆ្នាំ ខ្ញុំ​ចង់​លក់​ព្រហ្មចារី​។ ខ្ញុំ​បាន​ឆែក​ក្នុង​អ៊ីនធឺណិត និង​បាន​ឃើញ​ថា មាន​ក្មេង​ស្រី​មួយ​ចំនួន​ចង់​លក់​ខ្លួន​ក្នុង​តម្លៃ​ប្រមាណ​ជាង ៤ លាន​ដុល្លារ​។ ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​បំផុត​។ ដូច្នេះ ខ្ញុំ​ត្រូវ​ជួយ​ឪពុក​ម្ដាយ​ទិញ​ផ្ទះ​ឲ្យ​ពួក​គាត់​មួយ​សម្រាប់​ជីវិត​ចុង​ក្រោយ​»​។

ប៉ុន្ដែ​ទាំង​ម្ដាយ និង​ទាំង​ឪពុក​នាង​បាន​ប្រកែក​ថា ពួកគេ​មិនត្រូវ​ការប្រាក់​លក់ខ្លួន​របស់​កូន​ឡើយ ហើយក៏​មិន​យល់​ពី​មូល​ហេតុ​ដែល​នាង​ចង់​លក់​ខ្លួន​ច្បាស់​នោះដែរ​។

យោង​តាម Mail Online ម្ដាយ​ឈ្មោះ អេលីណា បាន​ទ្រហោ​យំ​ទាំង​ក្ដី​អស់​សង្ឃឹម ខណៈ​ឪពុក​ជា​មន្ដ្រី​ប៉ូលិស តូនី បង្ហាញ​ពី​អារម្មណ៍​ហួស​ចិត្ដ។

មូល​ហេតុ​ចម្បង​មួយ​ដែល​កញ្ញា អាលីសាន់ ដ្រា ចង់​លក់​ព្រហ្មចារី​គឺ​បំណង​ទិញ​ផ្ទះ​ជូន​ឪពុក​ម្ដាយ ខណៈ​ពួក​គេ​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​ឆ្នាំក្រោយ និង​បន្ដ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​អុកហ្វដ ផង​ដែរ​៕


ប្រភព៖ ភ្នំពេញប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email