loading...
Loading...

Sunday, December 18, 2016

​​ជប៉ុន​​​សម្លាប់​មាន់​​ក្នុង​កសិដ្ឋាន​ជាង​២១​ម៉ឺន​ក្បាល ក្រោយ​ផ្ទុះ​ជំងឺ​ផ្ដាសាយ

loading...

Loading...

ប្រទេស​ជប៉ុន​​ចាប់​ផ្ដើម​​សម្លាប់​​មាន់​​ប្រមាណ​ ២១​ម៉ឺន​ក្បាល​ពី​ក្នុង​​កសិដ្ឋាន នៅ​ភាគ​ខាង​ជើង​​​កោះ​ហុកកៃដូ ដែល​មាន​ផ្ទុក​​វីរុស​​​ផ្ដាសាយ​​​កម្រិត​ខ្ពស់។


ប្រតិបត្តិ​ការ​នេះ​​ ជា​ការ​សម្លាប់​ដ៏​ធំ​​​លើក​ទី​​៥​​ហើយ​​នា​រដូវ​រងា​​​ឆ្នាំ ២០១៦ ដោយមាន​ការ​ចូល​រួម​​ពី​មន្ត្រី​​រាប់​រយ​នាក់​​ក្នុង​យុទ្ធនា​ការ​ប្រឆាំង​​នឹង​​​ការ​រីក​រាលដាល​មេរោគ​ផ្ដាសាយ​ H5 ដែល​បាន​រក​​ឃើញ​​នៅ​តាម​កសិដ្ឋាន​​ជា​ច្រើន​​នៅ​ទូទាំង​ប្រទេស។

កាល​ពី​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ ​មាន​​ផ្ទុះ​​មេរោគ​ផ្ដាសាយ​​ខាង​លើ​​ នាំ​ឲ្យ​មាន​ការ​សម្លាប់​​សត្វ​មាន់​​​ដល់​ជាង​ ៥៥​ម៉ឺន​ក្បាល​​នៅ​ទីក្រុង​ Niigata ​ និង​​ទា​​ជាង​ ២៣ ០០០​ក្បាល​​នៅ​តំបន់​ Aomori ​ភាគ​ខាង​ត្បូង​​កោះ​ហុកកៃដូ។​

អាជ្ញាធរ​បាន​​ហាម​ឃាត់​​​ការ​ដឹក​ជញ្ជូន​​ផលិត​ផល​​មាន​​ទា​​នានា​ ទៅ​ក្បែរ​​តំបន់​​កំពុង​ផ្ទុះ​មេរោគ​រីក​រាល​ដាល ​ដោយ​មាន​ការ​បិទ​ផ្លូវ​​សំខាន់​ៗ​​មួយ​ចំនួន​​ទៀត​​ផង។

មន្ត្រី​​ម្នាក់​​ប្រាប់​ថា​ ពួក​គេ​​កំពុង​បន្ត​សម្លាប់​សត្វ​មាន់​ទា ​ប៉ុន្តែ​កិច្ច​ការ​ងារ​​​ហាក់​មាន​ភាព​​លំបាក​​ ខណៈ​អាកាស​ធាតុ​​ចុះ​​ត្រជាក់​ខ្លាំង​ដល់​ទៅ​​ -២០​អង្សា​សេ ​នា​ពេល​យប់។ ចំណែក​ទឹក​​ប្រាក់​ដែល​ខាត​បង់​លើ​ការ​សម្លាប់​ ​មិន​ទាន់​ដឹង​ថា​មាន​​ចំនួន​ប៉ុន្មាន​​នៅ​ឡើយ​ទេ៕


ប្រភព៖ Channelnewsasia
ប្រែ​សម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email