Loading...

Wednesday, December 7, 2016

រដ្ឋសភា ប្រកាសទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា​ ជំនួសតំណែង លោក សម រង្ស៉ី


(ភ្នំពេញ)៖ ទីបំផុត រដ្ឋសភា បានប្រកាសទទួលស្គាល់សមាសភាពថ្មី នៃថ្នាក់ដឹកនាំតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ និងបានទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា ជំនួសតំណែង លោក សម រង្ស៉ី ។ នេះបើតាមសេចក្តីប្រកាសរបស់ រដ្ឋសភា​ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

តាមរយៈសេចក្តីប្រកាស ដែលចុះហត្ថលេខាដោយ សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា​ បានឱ្យដឹងថា សមាសភាពថ្មីរបស់ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត របស់គណបក្សសង្រ្គោះជាតិនៅក្នុងរដ្ឋសភា ពេលនេះរួមមាន លោក កឹម សុខា ជាប្រធាន, លោក យឹម សុវណ្ណ ជាអនុប្រធាន និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានបញ្ជាក់ដែរថា លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្តរបស់គណបក្សប្រឆាំង គឺជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា​។

លោក ឡេង ប៉េងឡុង​ អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូនរដ្ឋសភា ដោយស្នើសុំផ្លាស់ប្តូរតំណែងនេះពីលោក សម រង្ស៊ី ជំនួសដោយលោក កឹម សុខា វិញ៕



ប្រភព៖ FreshNewsAsia



loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email