Loading...

Thursday, December 15, 2016

ភាពយន្ត ៣ ​​ត្រៀម​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ដើម​ឆ្នាំ ២០១៧


ឆ្នាំ ២០១៦ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​នឹង​ត្រូវ​បញ្ចប់​ហើយ តែ​មុន​នឹង​បញ្ចប់ផលិតករ​ភាពយន្ត​​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​រឿងល្អៗ​ជា​ច្រើន​​ដល់​អ្នក​គាំទ្រ ​យ៉ាង​ណា​មិញ​សម្រាប់​ដើម​ឆ្នាំ​២០១៧ ​ដែល​​​នឹង​មក​ដល់​ឆាប់​​នេះ​​ក៏​មាន​ភាពយន្ត​ ៣​រឿង​​ ត្រៀម​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ដូច​គ្នា។

​​​ភាពយន្ត​៣​រឿង​​​ខាង​ក្រោម​នេះ​ ត្រៀម​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ដើម​ឆ្នាំ ២០១៧៖

១. "ការពារឧក្រិដ្ឋជន ឬ Jailbreak” ដែល​នឹង​ត្រៀម​បញ្ចាំង​នៅ​ថ្ងៃ​ទី ៣១​ ខែ មករា ខាង​មុខ​នេះ​ហើយ ក្នុងនោះ មានការ​ចូល​រួម​សម្ដែងពី​​តារា​ហូលីវូដ Jean Paul Ly និង សាវិន ហ្វីលីព អ៊ួ តារា និង តារា​ស្រី​ជន​ជាតិ បារាំង Celin Tran ជាដើម។ "ការពារឧក្រិដ្ឋជន ឬ Jailbreak”​ដឹកនាំ​​ដោយ​ Jimmy Henderson ជា​ប្រភេទ​សាច់​រឿង​បែប​វាយ​ប្រហារ​​ទី​២​របស់​ផលិតកម្ម "កងចក្រ​ភីកឈ័រ" ​ចំណាយ​ទុន​ផលិត​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​អាមេរិក ជាង​នេះ​ទៅ​ទៀត​ “Jailbreak” ​គឺ​​បាន​សម្រេច​ចិត្ត​សាងសង់​គុក​ចំនួន​បី​ជាន់​ដើម្បី​ឲ្យ​ស៊ី​និង​សាច់​រឿង​ក៏​ដូច​ជា​មាន​ភាព​​ជាក់​ស្ដែង​តែម្តង។



២. “ស្នេហ៍​ស្វ័យ​គុណ​៤ ឬ Love​ 2 the Power of 4” ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​សម្ដែង​ដោយ សុទ្ធា អ៊ីណេស នឹង​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា​ជួរ​មុខ​របស់​កម្ពុជា​ជាច្រើន​ដូចជា មាន សូនីតា, ប៊ីរីយ៉ា Checky, សេម, ឌុច លីដា និង​តួ​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង "ឡូយ​៩"។ “ស្នេហ៍​ស្វ័យ​គុណ​៤ ឬ Love​ 2 the Power of 4” គឺ​ជា​សាច់​រឿង​ដែល​និយាយ​ពី ស្នេហា​របស់​យុវវ័យ​​៤​គូ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សម្រាប់​បទ​ចម្រៀង​នៅ​ក្នុង​សាច់​រឿង​នេះ​វិញ​គឺ​ស្ថិត​ក្នុង​អាល់ប៊ុម​ចម្រៀង Songkites Season of Love ១​អាល់ប៊ុម​តែ​ម្ដង។ រឿង​នេះ​ដែរ​នឹង​ត្រូវ​បញ្ចាំង​ជា​ផ្លូវការ​នៅ​​ថ្ងៃ​ទី​១៤​ខែ​មករា ឆ្នាំ ២០១៧។

៣. “ខូច​ចិត្ត​អាជីព" ជា​ស្នាដៃ​និពន្ធ​និង​ដឹក​នាំ​ដោយ​កញ្ញា ស៊ា រស្មី ដោយ​រឿង​នេះ​មាន​ សុខ សោម៉ាវត្តី និង លី វ៉ាហេទ កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ U-19 ប្រចាំ​ក្លឹប បឹងកេត ជា​តួ​ឯក​ក្នុង​រឿង​នេះ នឹង​មាន​តួ​សម្ដែង​ចូល​រួម​ជា​ច្រើន​ទៀត​ដូច​ជា នាយ ចឺម ប៉េងប៉ោង នាយ តេឡេ និង​ Rayno ជាដើម។ រឿង​ខ្នាត​ធំ​របស់​ផលិត Rock នេះ​ដែរ​ចាយ​ទុន​ក្នុង​ការ​ផលិត​ប្រមាណ​ជា ៦ ម៉ឺន​ដុល្លារ​អាមេរិក​។ អ្នក​និពន្ធ ស៊ា រស្មី ធ្លាប់​ជោគជ័យ​២​ដង​រួច​មក​ហើយ​ចំពោះ​រឿង​បែប​ស្នេហា​យុវវ័យ​គឺ "អូន​ជា​ការ​ចង​ចាំ​បង" និង "សិស្ស​ប្អូន​សំណព្វ​ចិត្ត​" ​សម្រាប់​ថ្ងៃ​បញ្ចាំង​ជាក់​លាក់​គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​អាច​នឹង​នៅ​ក្នុង​កំឡុង​ពាក់​កណ្ដាល​ខែ​ កុម្ភៈ​ឆ្នាំ ២០១៧៕




រូបថត៖ ហ្វេស ប៊ុក
អត្ថបទ៖ Sabay News

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email